ប្រទេស​នៅ​អាស៊ី១ នឹង​ត្រូវ​តភ្ជាប់​ជាមួយ​អាមេរិក ដោយ​ខ្សែកាប​ថ្មី​នៅ​បាត​សមុទ្រ

  • 2018-04-05 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​កាប​អូស​ឆ្លង​កាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ថ្មី ចំនួន ១​ខ្សែ​របស់​ក្រុមហ៊ុន Google នឹង​ត្រូវ​តភ្ជាប់​ពី​សហរដ្ឋ​អាមេរិក ទៅ​កាន់​ប្រទេស​ជប៉ុន ដែល​ស្ថិត​នៅ​ទ្វីប​អាស៊ី ដើម្បី​បង្កើត​ប្រព័ន្ធ​ខ្សែ​កាប​បាត​សមុទ្រ​អុបទិចថ្មី​មួយ ឈ្មោះ​ថា Japan-Guam-Australia (JGA)​ ។

ក្រៅពី​ជប៉ុន Google នឹង​តភ្ជាប់​ទៅ​កាន់​កោះ Guam របស់​អាមេរិក និង​ប្រទេស​អូស្ត្រាលី​ផង​ដែរ ដោយ​ប្រព័ន្ធ​ខ្សែកាប​ទាំងមូល មាន​ប្រវែង​សរុប​ជិត ១​ម៉ឺន​គីឡូម៉ែត្រ និង​គ្រោង​បញ្ចប់​ការ​តភ្ជាប់​នៅ​ក្នុង​ឆ្នាំ​២០១៩ ខាងមុខ​។

ប្រព័ន្ធ​ខ្សែកាប JGA នឹង​ផ្ដល់​នូវ​ល្បឿន​កាន់​តែ​ប្រសើរ​ឡើង​សម្រាប់​សេវាកម្ម Google Cloud Platform ដែល​កំពុង​ដំណើរការ​នៅ​អាស៊ី និង​អូសេអានី។ ប្រទេស​អាស៊ាន​ចំនួន៤ នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​តភ្ជាប់​នេះ គឺ ហ្វីលីពីន ព្រុយណេ ថៃ និង សិង្ហបុរី៕


ប្រភព៖ Mashable ប្រែ​សម្រួល៖ លាភ.