លោក ឃួង ស្រេង លើក​ឡើង​ពី​មូលហេតុ​ដែល​ដំឡើង​បង្គោល​ភ្លើង​លើ​ផ្លូវ ៦០ម៉ែត្រ

  • 2018-04-05 07:52:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 32

ចន្លោះមិនឃើញ

លោក ឃួង ស្រេង អភិបាល​រាជ​ធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ការ​ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​លើ​​ផ្លូវ​សម្តេច​ ហ៊ុន សែន (ផ្លូវ​៦០ម៉ែត្រ) គឺ​ក្នុង​គោល​បំណង​រួម​ចំណែក​លើក​សោភ័ណភាព​រាជធានី​ភ្នំពេញ កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​កាត់​បន្ថយ​បទល្មើស​ផ្សេងៗ​ផងដែរ។ ការ​បញ្ជាក់​នេះ ធ្វើឡើង​ក្នុង​អំឡុង​ពេល​លោក​បាន​អញ្ជើញ​ចុច​ប៊ូតុង​ដាក់​ឲ្យ​ដំណើរការ​ភ្លើង​បំភ្លឺ​លើ​ផ្លូវនេះ កាលពី​យប់​ថ្ងៃទី៤ ខែ​មេសា ឆ្នាំ​២០១៨។

បើតាម​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឱ្យដឹង​ថា តាម​គម្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​ភ្លើង​បំភ្លឺ​ផ្លូវ​មហា​វិថី​សម្តេច ហ៊ុន សែន នៅក្នុង​ខណ្ឌ​មានជ័យ ចាប់ពី​ផ្លូវ​លេខ​២៧១ ដល់​ផ្លូវជាតិ​លេខ​២ ចំនួន ៤៦៧​បង្គោល និង​មហាវិថី​មហា​ឧបាសក ហ៊ុន នាង ចំនួន ៣២​បង្គោល សរុប​ទាំងអស់​ចំនួន ៤៩៩​បង្គោល។

តំណាង​ក្រុមហ៊ុន ING HOLDING ដែល​​ទទួល​ការ​ស្ថាបនា និង​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​នេះ ឲ្យដឹងថា គិត​មក​ដល់​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០១៨ ក្រុម​ហ៊ុន​សម្រេច​ដាំ​បង្គោល​ភ្លើង​បាន​ចំនួន ១៦០​ដើម និង​បាន​បំពាក់​អំពូល​ភ្លើង​ដែល​អាច​បើក​បំភ្លឺ​បាន។

អាជ្ញាធរ​នឹង​ជំរុញ​​ឲ្យ​បន្ដ​ដំណើរការ​ដំឡើង​បង្គោល​ភ្លើង និង​អំពូល​ភ្លើង​ឱ្យ​បាន​គ្រប់​ចំនូន ៤៦៧​ដើម​នៅលើ​ផ្លូវ​​សម្តេច ហ៊ុន សែន ដោយ​សម្រេច​ឱ្យ​បាន​នៅត្រឹម​ថ្ងៃទី​៣០​ ខែ​ឧសភា​ ឆ្នាំ​២០១៨៕

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម
;