៣ខែ​ដើមឆ្នាំ​២០១៨ កាស៊ីណូ​ណាហ្គាវើល កើន​ប្រាក់​ចំណូល ១៨១ភាគរយ

  • 2018-04-05 08:48:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាស៊ីណូ​ណាហ្គាវើល បាន​កើន​ប្រាក់​ចំណូល​​​ (gross gaming revenue) ​១៨១ភាគរយ ក្នុង​ត្រីមាស​ទី១ ឆ្នាំ​២០១៨ (មករា ដល់មីនា) បើធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ភ្នំពេញប៉ុស្តិ៍ នា​ថ្ងៃ​ទី៥ ខែមេសានេះ ដោយ​យោង​តាម​ឯកសារ​ហិរញ្ញវត្ថុ របស់​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើល។

កាសែត​ដដែល បាន​បន្ថែមថា ប្រាក់ចំណូល​​​ក្នុងរយៈពេល ៣ខែដើម​ឆ្នាំ២០១៨ របស់​ណាហ្គាវើល គឺមាន​ចំនួន ២៤៣,២លាន​ដុល្លារអាមេរិក។ ចំណែក​ឯ​ការ​ភ្នាល់​ល្បែង​ថ្នាក់​វីអាយភី បាន​កើនឡើង​​ពី​ ៣,៧៣ពាន់​លាន​ដុល្លារ​ កាលពី​ត្រីមាស​ទី១ ឆ្នាំ​២០១៧ ដល់ ៥,៦៤ពាន់​លាន​ដុល្លារ ក្នុង​ត្រីមាស​ដំបូង ឆ្នាំ២០១៨ នេះ។

ក្រុមហ៊ុន​បាន​​សន្មត​ថា កំណើន​នេះ បាន​មក​ពី​​ភាព​ជោគជ័យ​របស់ Naga2 ដែល​បាន​ទាក់ទាញ​អ្នក​លេង​ល្បែង​ថ្នាក់​វីអាយភី​ជា​ប្រចាំ គិត​ចាប់​តាំង​ពី​ពេល​បើក​ដំណើរការ​កាលពី​ខែតុលា ឆ្នាំមុន។

គួររំលឹក​ផងដែរថា កាលពីឆ្នាំ២០១៧ កាស៊ីណូ​ណាហ្គាវើល បាន​កើន​ឡើង​ប្រាក់​ចំណូល​ពី​ការ​លេង​ល្បែង (gross gaming revenue) ចំនួន ៨៥ភាគរយ បើ​ធៀប​ឆ្នាំ​២០១៦ ខណៈ​ប្រាក់​ដែល​ចរាចរ​ក្នុង​ការ​លេង​ល្បែង​ថ្នាក់​វីអាយភី មានចំនួន ២១,១ពាន់​លាន​ដុល្លារ​អាេមេរិក៕

អត្ថបទ​ទាក់ទង៖ NAGA គ្រោង​ពង្រីក​សេវាកម្ម​ជើង​ហោះហើរ ដើម្បី​ចាប់យក​កំណើន​ជនជាតិ​ចិន

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;