Nokia 1 ដំណើរការ​ដោយ​ប្រព័ន្ធ Android Oreo មាន​តម្លៃ​មិន​ដល់ ១០០​ដុល្លារ​​ឡើយ

  • 2018-04-08 09:44:24
  • ចំនួនមតិ

ចន្លោះមិនឃើញ

Nokia 1 ត្រូវ​បាន​បង្ហាញ​ចេញ​នៅ​ក្នុង​កម្មវិធី​ MWC ឆ្នាំ​២០១៨ កាល​ពី​ខែ​កុម្ភៈ​ កន្លង​ទៅ ដោយ​ស្វាតហ្វូន​នេះ​ត្រូវ​បាន​ដាក់​លក់​នៅ​ប្រទេស​វៀតណាម​ហើយ ក្នុង​តម្លៃ​លក់​រាយ​ប្រហែល​ ៨៣​ដុល្លារ។

រូបរាងខាងមុខ និងខាងក្រោយ​របស់​ Nokia 1។ រូបថត៖ វិបសាយ VNReview

Nokia 1 ជា​ស្មាតហ្វូន​​មាន​តម្លៃ​ធូរ​ថ្លៃ​​​ ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ Android Go ហេតុ​នេះ​វា​មាន​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 8.0 Oreo (Go Edition)។ ស្មាតហ្វូន​នេះ បំពាក់​ដោយ​ RAM ទំហំ​ ១ GB ប្រើ​បន្ទះ​ឈីប​ MediaTek ដែល​ CPU មាន​ល្បឿន​ ១,១ GHz និង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៨ GB។

អេក្រង់​ Nokia 1 អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ៨៥៤ x ៤៨០ ភិចស៊ែល​ មាន​កាមេរ៉ា​ទំហំ ៥ មេហ្គាភិចស៊ែល និង​កាមេរ៉ា​មុខ​ទំហំ ២​មេហ្គាភិចស៊ែល ថាមពល​ថ្ម​ទំហំ​ ២១៥០​មីលីអំពែ អាច​ប្រើ​ស៊ីម​ពីរ និង​​មាន​បណ្តាញ 4G ផងដែរ៕


ប្រភព៖ VNReview ប្រែសម្រួល៖ សុខហេង