ជិះ​ម៉ូតូកង់បី ទៅ​បេន​ឡាន​ អាច​អត់​អស់​លុយ​មួយ​រៀល ដោយ​គ្រាន់​តែ​ប្រើ​ App នេះ

  • 2018-04-10 04:44:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចូល​ឆ្នាំ​ខ្មែរ លើក​នេះ អ្នក​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​លេង​ខេត្ត អាច​មិន​​អស់​សោហ៊ុយ ១ រៀល​នោះ​ឡើយ។

ក្រុមហ៊ុន​ឯកជន​ជា​ច្រើន កំពុង​ចែក​សំបុត្រ​ឡាន​ក្រុង​ទៅ​ខេត្ត​ដោយ​ឥត​គិត​ថ្លៃ រាប់​ពាន់​សន្លឹក​ ស្រប​ពេល​​​រថយន្ត​ក្រុង​សាធារណៈ​​របស់​រាជធានី​ភ្នំពេញ ក៏​ត្រៀម​​ដឹក​អ្នក​ដំណើរ​ទៅ​ខេត្ត​ជាច្រើន ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ។

កាន់​តែ​​ចំណេញ​ថែម​មួយ​តង់​ទៀត បើ​អ្នក​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា ឬ​ម៉ូតូ​ឌុប​របស់ Grab ទៅ​បេន​ឡាន​ក្រុង​ទាំង​អស់​នៅ​ភ្នំពេញ អាច​នឹង​អត់​លុយ​​​សូម្បី​តែ ១ រៀល ព្រោះ Grab កំពុង​មាន​ប្រូម៉ូសិន​បញ្ចុះ​តម្លៃ ១ម៉ឺន​រៀល ដោយ​គ្រាន់​តែ​ប្រើ​កូដ TOVSROK ពេល​ហៅ Grab TukTuk (ម៉ូតូ​កង់​បី​ឥណ្ឌា) ឬ Grab Bike (ម៉ូតូ​ឌុប Grab) ជិះ។ កូដ TOVSROK អាច​ប្រើ​បាន ៣ ដង​ក្នុង​មួយ​ថ្ងៃ មាន​សុពលភាព​ចាប់​ពី​ថ្ងៃ​ទី ៩ ដល់​ថ្ងៃ​ទី១៣ ខែមេសា។

មាន​ន័យ​ថា បើ​អ្នក​ជិះ Grab TukTuk ឬ Grab Bike អស់​ក្រោម១ម៉ឺន​រៀល ឬ​ត្រឹម ១ម៉ឺន​រៀល អ្នក​មិន​ចាំបាច់​បង់​លុយ​នោះ​ឡើយ។ តែ​បើ​ជិះ​អស់​លើស ១ម៉ឺន​រៀល លុយ​ត្រូវ​បង់ គឺ​ថ្លៃ​ដំណើរ​សរុប ដក ១០ ០០០ រៀល​ចេញ។ ឧទាហរណ៍ ថ្លៃ​ជិះ​សរុប​អស់ ១៥ ០០០ រៀល អ្នក​ត្រូវ​បង់​តែ ៥ពាន់​រៀល​ប៉ុណ្ណោះ។

បញ្ជាក់​ថា កូដ TOVSROK នេះ ប្រើ​បាន​សម្រាប់​តែ Grab TukTuk និង Grab Bike ប៉ុណ្ណោះ។ សម្រាប់​អ្នក​មិន​ទាន់មាន Grab app សូម​ចុច​ត្រង់​នេះ​ដើម្បី​ដោនឡូត

សូម​មើល​វីដេអូ​ពី​របៀប​ហៅ​តាក់ស៊ី Grab ជិះ ដូច​ខាងក្រោម៖

អត្ថបទ៖ សុផាត

អត្ថបទថ្មី
;