UCL៖ការវាយបកយកឈ្នះនៅជើងទី២ ក្រោយចាញ់ចាប់ពី៣គ្រាប់ ធ្លាប់កើតមានប៉ុន្មានដង?
- 2018-04-10 08:48:15
- ចំនួនមតិ
UCL៖ការវាយបកយកឈ្នះនៅជើងទី២ ក្រោយចាញ់ចាប់ពី៣គ្រាប់ ធ្លាប់កើតមានប៉ុន្មានដង?
ចន្លោះមិនឃើញ
ក្លឹប Manchester City នឹងត្រូវសងសឹក Liverpool ក្នុងការប្រកួតជើងទីពីរ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League នៅកីឡដ្ឋាន Etihad យប់នេះ បន្ទាប់ពីក្រុមមេឃខៀវទទួលបរាជ័យដោយលទ្ធផល ៣-០ កាលពីជើងទីមួយ នៅទឹកដីរបស់ក្រុមហង្សក្រហម កាលពីសប្ដាហ៍មុន។
ទោះជាយ៉ាងណា ការវាយបកនេះមិនមែនជារឿងងាយស្រួលឡើយ។ ក៏ប៉ុន្តែ ក្នុងប្រវត្តិ UCL ក៏ធ្លាប់មានក្រុមដែលអាចវាយបកយកឈ្នះវិញនៅជើងទីពីរ ក្រោយចាញ់ចាប់ពី ៣គ្រាប់នៅជើងទីមួយផងដែរ។
ការវាយបកក្រោយចាញ់៤គ្រាប់ កើតឡើងម្ដង ក្នុងរដូវកាល២០១៦-១៧
Barcelona ប៉ះ PSG វគ្គ ១៦ក្រុមចុងក្រោយ
ជើងទីមួយ៖ PSG ៤-០ Barcelona
ជើងទីពីរ៖ Barcelona ៦-១ PSG
សរុបលទ្ធផលពីរជើង Barcelona ៦-៥ PSG
ការវាយបកក្រោយចាញ់៣គ្រាប់ កើតឡើងម្ដងក្នុងរដូវកាល២០០៣-០៤
Deportivo La Coruna ប៉ះ AC Milan, វគ្គ ៨ក្រុមចុងក្រោយ
ជើងទីមួយ៖ Deportivo ១-៤ AC Milan
ជើងទីពីរ៖ AC Milan ០-៤ Deportivo
សរុបលទ្ធផលពីរជើង Deportivo ៥-៤ AC Milan
ដោយឡែក ចំពោះការវាយបកក្រោយចាញ់ ២គ្រាប់ ធ្លាប់កើតមាន ៩លើក ក្នុងប្រវត្តិរបស់ UCL។ ក្រុមទាំងធ្លាប់ធ្វើបានដូច្នេះ មានដូចជា Barcelona (រដូវកាល១៩៩៩-២០០០ និង ២០១២-១៣), Monaco (២០០៣-០៤ និង ២០១៦-១៧), Chelsea (២០១១-១២ និង ២០១៣-១៤), Manchester United (២០១៣-១៤), Bayern Munich (២០១៤-១៥), Real Madrid (២០១៥-១៦)។
គូសបញ្ជាក់ថា Man City នឹងស្វាគមន៍ Liverpool ម៉ោង ១:៤៥ នាទី យប់ឈានចូលថ្ងៃទី១១ខែមេសា ឆ្នាំ២០១៨៕
ប្រភព៖ Dailymail ប្រែសម្រួល៖ លាភ.