អន្លង់ភ្ញៀវ កន្លែងកម្សាន្តថ្មីកំពុងទាក់ទាញ នៅជិតរាជធានីភ្នំពេញ
- 2018-04-15 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អន្លង់ភ្ញៀវ កន្លែងកម្សាន្តថ្មីកំពុងទាក់ទាញ នៅជិតរាជធានីភ្នំពេញ
ចន្លោះមិនឃើញ
អន្លង់ភ្ញៀវ ជាឈ្មោះរមណីយដ្ឋានបែបធម្មជាតិ និងកែច្នៃមួយ ដែលកំពុងទាក់ទាញភ្ញៀវទេសចជាតិ បើទោះជាទើបតែបើកដំណើរការថ្មីៗក៏ដោយ។ ក្នុងរមណីយដ្ឋាននេះមានសួនកម្សាន្ត និងចម្ការដំណាំជាច្រើនប្រភេទ នៅតាមជើងភ្នំ និងចង្កេះភ្នំ និងមានគម្រោងសាងសង់កន្លែងកម្សាន្ត កន្លែងងូតទឹកជាច្រើនផ្សេងទៀតផងដែរ។
រមណីយដ្ឋានថ្មីនេះ មានទេសភាពអមដោយជួរភ្នំព័ទ្ធជុំវិញ។ អន្លង់ភ្ញៀវ ឬកំពូលពេជ្រ ស្ថិតនៅក្នុងភូមិស្រែជើងរាស្ត្រ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្រៅពីមានទេសភាពដ៏ស្រស់ស្អាតនៅទីនោះ ក៏មានលក់អាហារឆ្ងាញ់ៗដ៏សម្បូរបែប ក្នុងតម្លៃសមរម្យទៀតផង៕