តើ​សភា​អាមេរិក​សួរ​មេ Facebook បាន​លទ្ធផល​អ្វីខ្លះ​?

  • 2018-04-11 08:28:16
  • ចំនួនមតិ

ចន្លោះមិនឃើញ

កាលពី​ថ្ងៃ​អង្គារ ទី​១០ ខែ​មេសា ឆ្នាំ​២០១៨ លោក Mark Zuckerberg នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បណ្ដាញ​សង្គម Facebook បាន​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​សភា​អាមេរិក ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ដែល​ធ្វើឲ្យ​លេច​ធ្លាយ​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់ ៨៧​លាន​នាក់ ទៅឲ្យ​​ក្រុមហ៊ុន Cambridge Analytica ​។

លោក Mark Zuckerberg ចូលបំភ្លឺនៅសភាអាមេរិក កាលពីថ្ងៃទី១០ មេសា ឆ្នាំ២០១៨ (រូបភាព៖ AP)

ក្នុង​ការ​សាកសួរ​រយៈ​ពេល ៥​ម៉ោង​នេះ គេ​ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម​៖

  • បុគ្គលិក Facebook ដែល​មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ​មួយ​ចំនួន ត្រូវ​បាន​សាកសួរ​ដោយ​ក្រុម​ប្រឹក្សា​ពិសេស​ ដើម្បី​ចូលរួម​ក្នុង​ការ​ស៊ើប​អង្កេត​ទាក់ទង​នឹង​ការ​ជ្រៀតជ្រែករបស់​រុស្ស៊ី ចូល​ក្នុង​ការ​បោះឆ្នោត​អាមេរិក កាល​ពី​ឆ្នាំ​២០១៦។ ​

  • Facebook ត្រូវ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​បំពាន​បទ​បញ្ជា​មួយ​កាលពី​ឆ្នាំ​២០១១ ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នេះ​ការពារ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់។ ប៉ុន្តែ​លោក Mark Zuckerberg បាន​ច្រានចោល ដោយ​លើក​ហេតុផល​ថា អ្នក​ប្រើប្រាស់​សុទ្ធតែ​បាន​យល់ព្រម​លើ​លក្ខខណ្ឌ​របស់ Facebook។

  • Facebook គ្រោង​បញ្ចេញ​កម្មវិធី​ដែល​មិន​មាន​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​បណ្ដាញ​សង្គម​មួយ​នេះ​។

  • មេ Facebook បាន​និយាយ​ថា អ្នក​ប្រើប្រាស់​ភាគ​ច្រើន មិន​បាន​អាន​លក្ខខណ្ឌ​នៃ​សេវាកម្ម មុន​ពេល​ពួកគេ​ចុះ​ឈ្មោះ​ជាមួយ Facebook ។

  • Facebook មិន​បាន​ដឹង​ច្បាស់​ពី​រឿង​របស់​រុស្ស៊ី ឬ ចិន ដែល​គេ​អះអាង​ថា ​ប្រទេស​ទាំងពីរ​បាន​លួច​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​នោះ​ទេ។ ​ជុំវិញ​បញ្ហា​នេះ ក្រុមហ៊ុន​កំពុង​ធ្វើការ​ស៊ើប​អង្កេត​បន្ត។

  • Facebook ត្រូវ​បាន​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ លោក Ted Cruz ចោទ​ថា មាន​ភាព​លម្អៀង​ខាង​នយោបាយ។

  • Mark Zuckerberg បដិសេធ​សំណួរ​ពាក់ព័ន្ធ​នឹង​សណ្ឋាគារ​ដែល​គាត់​ស្នាក់នៅ។ ទាក់ទង​នឹង​​បញ្ហា​នេះ គេ​បាន​ប្រៀបធៀប​វា​ទៅ​នឹង​ឯក​ជន​ភាព​របស់​អ្នក​ប្រើប្រាស់ ពោល​គឺ អ្នក​ប្រើប្រាស់​គ្រប់​គ្នា​ក៏​មិន​ចង់​ឲ្យ​ទិន្នន័យ​របស់​ពួកគេ​ធ្លាក់​ទៅ​ក្នុង​ដៃ​អ្នក​ដទៃ​ដែរ​៕


ប្រភព៖ Businessinsider ប្រែ​សម្រួល៖ លាភ.