អតីត​ស្ត្រី​ទី​១ របស់​សហរដ្ឋអាមេរិក បាន​ទទួល​មរណភាព​ហើយ

  • 2018-04-18 01:05:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី Barbara Bush ដែល​ត្រូវ​ជា​ភរិយា​របស់​អតីត​ប្រធានាធិបតី​អាមេរិក George HW Bush និង​ជា​ម្ដាយ​របស់​អតីត​ប្រធានាធិបតី​អាមេរិក George W Bush បាន​ទទួល​មរណភាព​ហើយ ក្នុង​វ័យ ៩២​ឆ្នាំ​ នៅ​ថ្ងៃ​ទី១៨ ខែ​មេសា ២០១៨​នេះ។

លោកស្រី Barbara Bush មាន​សុខភាព​ចុះ​ខ្សោយ​មួយ​រយៈ​មក​ហើយ ប៉ុន្ដែ​លោកស្រី​បាន​បដិសេធ​ទទួល​ការ​ព្យាបាល​បន្ដ​ទៀត ដោយ​លោកស្រី​ចង់​ចំណាយ​ពេលវេលា​ចុងក្រោយ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោកស្រី។

សូម​បញ្ជាក់​ថា លោកស្រី Barbara Bush គឺ​ជា​ស្រ្ដី​តែ​ម្នាក់​គត់​ ដែល​បាន​ឃើញ​ស្វាមី និង​កូន​របស់​លោកស្រី ធ្វើ​សច្ចាប្រណិធាន កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក៕

ប្រភព៖ BBC ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;