សង្រ្កាន្ត​ថៃ ៧ថ្ងៃ៖ មនុស្ស​ស្លាប់ និង​របួស​ជាង ៤​ពាន់​នាក់ ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​

  • 2018-04-18 06:26:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អំឡុង​ថ្ងៃ​សង្រ្កាន្ដ ៧​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី១១ ដល់ ១៧ ខែ​មេសា ២០១៨ ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​ថៃ បាន​កើត​ឡើង ៣៧២៤​លើក បណ្ដាល​ឲ្យ​មនុស្ស ៤១៨​នាក់​បាន​ស្លាប់ និង ៣៨៩៧​នាក់​បាន​រង​របួស​ធ្ងន់-ស្រាល។ នេះ​បើ​តាម​ការ​ប្រកាស​របស់​មជ្ឈមណ្ឌល​សុវត្ថិភាព​ផ្លូវ-ថ្នល់​ថៃ នៅ​ថ្ងៃ​ទី១៨ ខែ​មេសា ២០១៨​នេះ។

កត្តា​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាងគេ គឺ​បើកបរ​ក្នុង​ពេល​ស្រវឹង មាន​រហូត​ដល់ ៤០% និង​បើក​លើស​ល្បឿន​កំណត់ មាន​រហូត​ដល់ ២៦%។

សូម​បញ្ជាក់​ថា អំឡុង​សង្ក្រាន្ត​ឆ្នាំ​ថ្មី នា​ឆ្នាំ​២០១៧ កន្លង​ទៅ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​ថៃ បាន​កើត​ឡើង​ចំនួន ៣៦៩០លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៣៩០​នាក់ និង​របួស​ធ្ងន់-ស្រាល ៣៨០៨​នាក់៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;