Jack Ma ទៅដល់ថៃ ដើម្បី​ចុះ​​​កិច្ចព្រមព្រៀង​វិនិយោគ​ ៤ ក្នុងទំហំ​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ!

  • 2018-04-19 06:26:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Jack Ma នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Alibaba នៅ​ថ្ងៃ​ទី១៩ ខែ​មេសា ២០១៨​នេះ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ ដោយ​លោក​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន៤ លើ​គម្រោង​វិនិយោគ និង​ការ​អភិវឌ្ឍ​នៅ​ច្រក​របៀង​សេដ្ឋកិច្ច​ភាគ​ខាងកើត។ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ថៃ លោក Jack Ma នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​​នាយករដ្ឋមន្រ្តី​ថៃ លោក Prayut Chan-o-cha និង​លោក​ឧបនាយករដ្ឋមន្រ្តី​ថៃ Somkid Jatusripitak។

កិច្ចព្រមព្រៀង​ទាំង៤ ដែល​ត្រូវ​ចុះ​ហត្ថលេខា​នោះ រួមមាន៖

១.កិច្ចព្រមព្រៀង​វិនិយោគ​ដែល​មាន​ទឹកប្រាក់​ប្រមាណ ៣៥២,៥​លាន​ដុល្លារ សម្រាប់​ការ​បង្កើត​មជ្ឈមណ្ឌល​ឌីជីថល​មួយ ដែល​នឹង​ចាប់​ផ្ដើម​ដំណើរការ​នៅ​ឆ្នាំ​ក្រោយ។

២.កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​សម្រាប់​វិស័យ​ឌីជីថល និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក ដែល​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន Alibaba និង​ក្រុមហ៊ុន​ក្នុង​ស្រុក​របស់​ថៃ។

៣.កិច្ចព្រមព្រៀម​ស្ដីពី​ការ​អភិវឌ្ឍ​ជំនាញ​ក្នុង​វិស័យ​ឌីជីថល និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​សម្រាប់​សហគ្រាស​ធន់​តូច និង​មធ្យម​របស់​ថៃ។

៤.កិច្ចព្រមព្រៀង​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ទេសចរណ៍​ថៃ ក្នុង​ការ​ផ្សារ​ភ្ជាប់​ទេសចរណ៍​ថៃ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;