Ronaldo បង្កើត​កំណត់ត្រា​ថ្មី​១ ក្នុង​ប្រវត្តិសាស្ត្រ UCL ទោះ​រក​គ្រាប់​មិន​បាន​យប់មិញ

  • 2018-04-26 03:08:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo បាន​ក្លាយជា​កីឡាករ​របស់​ក្លឹប Real Madrid លើក​ដំបូង ដែល​បាន​រួមចំណែក​ក្នុង​ការ​ស្វែងរក​ជ័យជម្នះ​ចំនួន ៩៦​លើក នៅ​ក្នុង​ពាន​រង្វាន់ UEFA Champions League ។ នេះ​គឺ​ជា​កំណត់ត្រា​ថ្មី​មួយ ដែល​បាន​បំបែក​កំណត់ត្រា​របស់​ Iker Casillas អតីត​អ្នកចាំទី Real Madrid ។

ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​ខាងលើ មិន​អាច​រក​គ្រាប់​ឲ្យ Real Madrid បានឡើយ ពេល​ប៉ះ Bayern Munich ដែល​បញ្ចប់​ទៅ​ដោយ​ក្រុម​ភ្ញៀវ​អធិរាជ​ស ឈ្នះ ១-២ ក្នុង​ជើង​ទី​មួយ វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ UCL កាល​ពី​យប់មិញ។ ទោះ​ជា​យ៉ាងណា​ កំណត់ត្រា​ថ្មី​នេះ គឺ​ជា​កាដូ​មួយ​សម្រាប់​គេ​ផងដែរ​។

Ronaldo មិនសូវមានឱកាសឡើយក្នុងការប្រកួតនេះ ហើយបាល់១គ្រាប់របស់គេនៅវគ្គទីពីរ ត្រូវអាជ្ញាកណ្ដាលបដិសេធ មិនផ្ដល់ឲ្យ (រូបភាព៖ Reuters)
កីឡាករ​ដែល​ធ្លាប់​ឈ្នះ​ជាមួយ Real Madrid ច្រើន​ជាងគេ នៅ Champions League មាន​ដូច​ខាងក្រោម​៖

១- Cristiano Ronaldo ៩៦លើក

២- Iker Casillas ៩៥លើក

៣- Xavi ៩១លើក

៤- Andres Iniesta ៧៩លើក

៥- Raul ៧៩លើក

ប្រភព៖ Goal ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;