ពលរដ្ឋថៃ ផ្ទុះកំហឹងនឹងតារាម៉ូដែលម្នាក់ដែលថតសិចស៊ីជាមួយផ្លែទុរេន
- 2018-04-27 04:02:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពលរដ្ឋថៃ ផ្ទុះកំហឹងនឹងតារាម៉ូដែលម្នាក់ដែលថតសិចស៊ីជាមួយផ្លែទុរេន
ចន្លោះមិនឃើញ
រូបថតជិត២០សន្លឹករបស់តារាសិចស៊ីម្នាក់នៅក្នុងប្រទេសថៃ ដែលបានថតជាមួយផ្លែទុរេន កំពុងក្លាយជាប្រធានបទក្ដៅនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ អ្នកប្រើប្រាស់បណ្ដាញសង្គមភាគច្រើនបានរិះគន់ និងបញ្ចេញកំហឹងដាក់តារាស្រីឈ្មោះ Phitchayamon “Lookchin” Longthong។
តារាស្រីរូបនេះត្រូវបានមនុស្សជាច្រើនរិះគន់ថា នាងបានបំផ្លាញចំណង់ចូលចិត្តផ្លែទុរេនរបស់ពួកគេ ស្របពេលដែលនេះជារដូវសម្បូរទុរេននៅក្នុងប្រទេស។ នៅលើការបង្ហោះនោះ មានមតិមិនចូលចិត្តមួយចំនួនដូចជា៖ "នេះធ្វើឲ្យខ្ញុំលែងឃ្លានហូបផ្លែទុរេនទៀតហើយ", "នេះជារបស់ដែលគគ្រិចបំផុតដែលខ្ញុំធ្លាប់បានឃើញ" និង "ប្រសិនបើខ្ញុំជាកសិករដាំទុរេន ខ្ញុំនឹងប្រមូលគ្នាទៅចាប់អ្នកឯងហើយ ដែលបំផ្លាញភាពបរិសុទ្ធនៃផ្លែទុរេន ហើយធ្វើឲ្យរាល់គ្នាយល់ថាខ្ពើមទុរេន" ជាដើម។
គិតនៅត្រឹមថ្ងៃទី២៧មេសានេះ រូបភាពរបស់ Phitchayamon មានអ្នកចែកចាយបន្តគ្នាចំនួនជាង ៦ម៉ឺនដងហើយ៕