សិស្ស​វិទ្យាល័យ១​របស់​កម្ពុជា ទទួល​បាន​​លេខ​១ ក្នុង​ការ​ប្រកួត​មនុស្ស​យន្ត​អាស៊ាន​២០១៨

  • 2018-04-30 02:24:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​សិស្សានុសិស្ស​មួយ​ក្រុម​ដែល​តំណាង​ឲ្យ​កម្ពុជា មក​ពី​វិទ្យាល័យ​ទួលទំពូង បាន​ទទួល​ជយលាភី​លេខ​១ ក្នុង​ការ​ប្រកួតប្រជែង​មនុស្ស​យន្ត​តំបន់​អាស៊ាន "2018 ASEAN Regional Robotics Competition” ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២១ ដល់ ២៣ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

ក្រុម​សិស្សានុសិស្ស​ មកពីវិទ្យាល័យទួលទំពូង បានចំណាត់ថ្នាក់លេខ១ ក្នុង​ការ​ប្រកួតប្រជែង​មនុស្ស​យន្ត​តំបន់​អាស៊ាន ឆ្នាំ២០១៨ (រូបថត៖ ក្រសួងអប់រំ យុវជន និងកីឡា)
ក្រុម STEM Cambodia ទទួល​បាន​ពិន្ទុ ២៥៧ ច្រើន​ជាង​ក្រុម​ផ្សេងៗ​ទៀត ដែល​មកពី​បណ្ដា​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់ សម្រាប់​ការប្រកួត​ប្រភេទ Scout Class ដោយ​ការ​បង្កើត​មនុស្ស​យន្ត​ក្នុង​ទឹក។ ហើយ​នេះ​ជា​លើក​ទីមួយ​ហើយ ដែល​តំណាង​សិស្សានុសិស្ស​កម្ពុជា បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​នេះ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់។

គួរ​រំឭក​ថា យុវ​សិស្ស​ជយលាភី គឺ​ជា​ម្ចាស់​ពានរង្វាន់​លេខ​១ ថ្នាក់​ជាតិ ដែល​បាន​រៀបចំ​ឡើង​លើក​ទី១ នៅ​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​វិទ្យាសាស្ត្រ និង​គណិតវិទ្យា​លើក​ទី៤ កាលពី​ខែ​មីនា កន្លង​​ទៅ​៕

លទ្ធផលការប្រកួតប្រភេទ Scout Class

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;