បែកធ្លាយដំណឹង ចៅប្រុសតែម្នាក់គត់របស់ ម៉ៅ សេទុង ស្លាប់ក្នុងគ្រោះថ្នាក់មួយនៅកូរ៉េខាងជើង
- 2018-05-02 01:59:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែកធ្លាយដំណឹង ចៅប្រុសតែម្នាក់គត់របស់ ម៉ៅ សេទុង ស្លាប់ក្នុងគ្រោះថ្នាក់មួយនៅកូរ៉េខាងជើង
ចន្លោះមិនឃើញ
លោក ម៉ៅ ហ្ស៊ីនយូ ចៅប្រុសតែម្នាក់គត់របស់អតីតប្រធានាធិបតីចិន ម៉ៅ សេទុង ត្រូវបានរាយការណ៍ថា បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ នៅក្នុងប្រទេសកូរ៉េខាងជើង កាលពីពេលថ្មីៗនេះ។
ប៉ុន្ដែវិទ្យុបារាំងអន្តរជាតិដែលផ្សាយជាភាសាចិន បានរាយការណ៍ថា ក្នុងចំណោមអ្នកស្លាប់ មានបុរសវ័យ ៤៨នាក់ឆ្នាំម្នាក់ ជាចៅប្រុសរបស់លោក ម៉ៅ សេទុង។ តាមសេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ម៉ៅ ហ្ស៊ីនយូ បានធ្វើទេសចរណ៍ជាក្រុមទៅកូរ៉េខាងជើង ជាមួយកូនៗរបស់ទាហានចិន ដែលបានចូលរួមប្រយុទ្ធនៅក្នុងសង្រ្គាមកូរ៉េ។ ក្រោយពីពួកគេបានត្រឡប់មកពីទស្សនាវិមានវីរបុរសចិន នៅតំបន់ជនបទ Hoechang រថយន្តក្រុងរបស់ពួកគេបានបើកធ្លាក់ស្ពានលើផ្លូវហាយវ៉េ នៅក្នុងខេត្ត Hwanghae នៅយប់ថ្ងៃទី២២ ខែមេសា ២០១៨។
ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានទៅសួរសុខទុក្ខជនរងគ្រោះជនជាតិចិន ២នាក់ដែលនៅរស់រានមានជីវិត ដោយផ្ទាល់ដល់ក្នុងមន្ទីរពេទ្យរបស់កូរ៉េខាងជើង។ ជាងនេះទៅទៀត គីម ជុងអ៊ុន បានចូលជួបឯកអគ្គរដ្ឋទូតចិនប្រចាំក្រុងព្យុងយ៉ាង ហើយបានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះសោកនាដកម្មដែលបានកើតឡើងលើប្រជាជនចិន។
ជាមួយគ្នានេះ គីម ជុងអ៊ុន ក៏បានធ្វើការសុំទោសប្រធានាធិបតីចិន ស៊ី ជីងពីង និងប្រជាជនចិន ចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលបានសម្លាប់ប្រជាជនចិនយ៉ាងច្រើន នៅក្នុងទឹកដីកូរ៉េខាងជើងផងដែរ៕
អត្ថបទពាក់ព័ន្ធ៖ គីម ជុងអ៊ុន សុំទោស ស៊ី ជិងពីង ចំពោះឧបទ្ទវហេតុ ដែលបានកើតនៅលើទឹកដីកូរ៉េខាងជើង