Wifi Free នៅសួនច្បារវិមានឯករាជ្យ ចាប់ផ្ដើមដំណើរការ នៅព្រឹកនេះ
- 2018-05-09 02:15:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Wifi Free នៅសួនច្បារវិមានឯករាជ្យ ចាប់ផ្ដើមដំណើរការ នៅព្រឹកនេះ
ចន្លោះមិនឃើញ
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការប្រព័ន្ធ Wi-Fi សាធារណៈ នាបរិវេណសួនច្បារវិមានឯករាជ្យ (នាគបាញ់ទឹក)។
សូមបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២៦ ខែមេសា ២០១៨ បានប្រកាសថា គម្រោង Wifi សាធារណៈ និង Digital Connectivity for School ចំនួន ៥ទីតាំង នឹងត្រូវធ្វើការដំឡើងនៅខេត្ត-ក្រុង របស់កម្ពុជា។
ទីតាំងទាំង ៥នោះ មានដូចជា៖
១. សួនច្បារសម្ដេច ហ៊ុន សែន
២. សួនច្បារមុខព្រះបរមរាជវាំង
៣. វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
៤. វិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
៥. វិទ្យាល័យ អ៊ីវ៉ាស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្នុងនោះ ឧបករណ៍បច្ចេកទេសប្រព័ន្ធ Wifi សាធារណៈចំនួន ២ទីតាំង នៅសួនច្បារសម្ដេច ហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំង ដែលមានល្បឿន 1Gps (១ហ្សីហ្គាប៊ីតក្នុងមួយវិនាទី) ត្រូវបានដំឡើងរួចរាល់ជាស្ថាពរ ហើយនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨៕
កម្ពុជា នឹងមានទីតាំង Wifi សាធារណៈ ចំនួន ៥ទីតាំង