ប្រទេស​អាស៊ាន​ចំនួន៣ បាន​ចូលរួមពិធីបើក​ស្ថានទូត​អាមេរិក​នៅ​ Jerusalem ​

  • 2018-05-16 06:03:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការបរទេស​អ៊ីស្រាអែល បាន​ប្រកាស​​ឱ្យដឹង​កាលពី​ថ្ងៃទី១៥ ខែ​ឧសភា ឆ្នាំ​២០១៨ថា ប្រទេស​ទាំង​អស់​ចំនួន​៨៦ ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​បើក​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​ Jerusalem។ ប៉ុន្តែ​មាន​តែ​តំណាង​មក​ពី​ប្រទេស​ចំនួន​ ៣២​​ ប៉ុណ្ណោះ ​ដែល​បាន​ចូល​រួម​ ក្នុង​នោះ ក៏​មាន​ប្រទេស​អាស៊ាន​ចំនួន ៣ បាន​ចូលរួម​ផង​ដែរ ​រួម​មាន​ ប្រទេស​វៀតណាម ហ្វីលីពីន និង​មីយ៉ាន់ម៉ា​ ។

កូនស្រី​របស់​លោកត្រាំ លោក​ស្រី Ivanka Trump និយាយ​ក្នុង​កម្មវិធី​បើក​ស្ថានទូត​អាមេរិក​នៅ​ Jerusalem កាលពីថ្ងៃ​១៤ ឧសភា ឆ្នាំ​ ២០១៨។​ រូបភាព៖ Reuters
ក្រៅ​ពីប្រទេសអាស៊ាន​ទាំង ៣​ នេះ ក៏​មាន​ប្រទេស ២៩ ផ្សេងទៀត រួមមានដូច​ជា អាល់បានី អង់គោឡា អូទ្រីស កាមេរូន សាធារណរដ្ឋកុងហ្គោ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ សាធារណរដ្ឋឆេក កូតឌីវ័រ ដូមីនីកង់ អែលសាល់វ៉ាឌ័រ អេត្យូពី ជកជី ក្វាតេម៉ាឡា ហុងឌូរ៉ាស ហុងគ្រី កេនយ៉ា សាធារណរដ្ឋម៉ាសេដ្វាន ប៉ាណាម៉ា ប៉ារ៉ាគ្វេ ប៉េរូ រ៉ូម៉ានី រ៉្វាន់ដា ស៊ែប ស៊ូដង់ខាងត្បូង តង់សានី អ៊ុយក្រែន និងសំប៊ី។

គួរ​រម្លឹក​ថា អាមេរិក បាន​ធ្វើ​ពិធីបើក​ស្ថាន​ទូត​នៅ​ក្រុង Jerusalem ជាផ្លូវការ​កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ​២០១៨ ដោយផ្លាស់ប្តូរទីតាំង​ស្ថានទូតពី​ក្រុង Tel Aviv។ ការ​ផ្លាស់ប្តូរ​ទីតាំងនេះ ក្រោយ​ពេល​ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​ទទួលស្គាល់​ក្រុង Jerusalem ជារដ្ឋធានី​របស់អ៊ីស្រាអែល កាលពី​ខែ​ធ្នូ​ ឆ្នាំ​២០១៧៕

ផែនទី​បង្ហាញពី​ឈ្មោះ​ប្រទេស​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី បើក​ស្ថានទូត​អាមេរិក​នៅ​ Jerusalem កាលពីថ្ងៃ​១៤ ឧសភា ឆ្នាំ​ ២០១៨។ ប្រភព៖ ក្រសួង​ការបរទេស​អ៊ីស្រាអែល

ចុចអាន៖ ស្លាប់ និង​របួស​រាប់​ពាន់​នាក់ ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កងទ័ព​អ៊ីស្រាអែល និង​ជនជាតិ​ប៉ាឡេស្ទីន

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;