ផ្លូវដែក​មួយ​កំណាត់​ទៀត នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ នៅ​ចុង​ខែ​ឧសភា​នេះ

  • 2018-05-16 12:41:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រកាស​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨ ខាងមុខ​នេះ ក្រសួង​នឹង​រៀបចំ​ដាក់​ឲ្យ​ដំណើរការ​ខ្សែ​រថភ្លើង​ដឹក​អ្នកដំណើរ​ពី​ស្ថានីយ ពោធិ៍សាត់-បាត់ដំបង និង​ពី​ស្ថានីយ បាត់ដំបង-ពោធិ៍សាត់។

ស្ថានីយបាត់ដំបង (រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)
ការ​រៀបចំ​ឲ្យ​ដំណើរការ​ខ្សែ​រថភ្លើង​នេះ នឹង​ត្រូវ​ធ្វើឡើង​បន្ទាប់ពី​ការ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​គម្រោង​ខ្សែ​រថភ្លើង​ដឹក​អ្នកដំណើរ សិរីសោភ័ណ-បាត់ដំបង កាលពី​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​មេសា ឆ្នាំ​២០១៨ ដោយ​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ ចំណែក កាល​ពី​ថ្ងៃ​ទី៤ ខែ​មេសា ឆ្នាំ​២០១៨ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដាក់​ឲ្យ​ដំណើរការ​នូវ​ខ្សែ​រថភ្លើង​ដឹក​អ្នកដំណើរ​ពី​ប៉ោយប៉ែត មក​កាន់​សិរីសោភ័ណ ទី​រួមខេត្ត​បន្ទាយ​មានជ័យ។
រថភ្លើងបាត់ដំបង-សិរីសោភ័ណ្ឌ (រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

សូម​បញ្ជាក់​ថា ខ្សែ​រថភ្លើង​ដែល​ចាប់ផ្ដើម​ពី​ប៉ោយប៉ែត​នេះ ក៏​នឹង​ត្រូវ​តភ្ជាប់​មក​កាន់​រាជធានី​ភ្នំពេញ​ផងដែរ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;