Xiaomi ត្រៀម​ចេញ​ស្មាតហ្វូន​ថ្មី​មួយ​ម៉ូឌែល សម្រាប់​អបអរ​ខួប​៨ឆ្នាំ

  • 2018-05-18 02:49:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ជា​ឆ្នាំ​ទី​៨​ហើយ​ដែល​ក្រុមហ៊ុន Xiaomi ត្រូវ​បាន​បង្កើត ទម្រាំ​អាច​គ្រង​តំណែង​នៅ​កំពូល​តារាង​មួយ​ឈរ​ជើង​យ៉ាង​រឹងមាំ​នៅ​ក្នុង​ប្រទេស​ចិន។ ដើម្បី​ជា​ការ​អបអរ​ខួប​លើក​ទី​៨​នេះ Xiaomi នឹង​បញ្ចេញ​ស្មាតហ្វូន​ថ្មី​មួយ​ម៉ូឌែល។

ដំណឹង​នៃ​ការ​ចេញ​ស្មាតហ្វូន​ថ្មី​នេះ​មិន​ទាន់​បញ្ជាក់​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ប៉ុន្តែ​រូបភាព Teaser របស់​វា​ត្រូវ​​គេ​បង្ហោះ​ជា​ច្រើន​មក​ហើយ​នៅ​លើ​បណ្ដាញ​សង្គម Weibo របស់​ចិន។ បើ​តាម​រូបភាព​ទាំង​នោះ ស្មាតហ្វូន​ថ្មី​នេះ​នឹង​បំពាក់​បន្ទះ​ឈីប Snapdragon 845 ហើយ​មាន​កន្លែង​ស្កេន​ម្រាម​ដៃ​នៅ​លើ​អេក្រង់​ផ្ទាល់​តែ​ម្ដង។ បន្ថែម​ពី​នេះ វា​ក៏​នឹង​បំពាក់​បច្ចេកវិទ្យា​សម្គាល់​មុខ​បែប 3D ផង​ដែរ។

Xiaomi ដែល​ធ្វើ​ឡើង​សម្រាប់​ខួប​៨​​ឆ្នាំ​នេះ នឹង​អាច​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៨៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ ឈាង.

;