រដ្ឋមន្ត្រី​ថៃ​បញ្ជាក់​ពី​ពេលវេលា ដែល​ផ្លូវ​ដែក កម្ពុជា-ថៃ ត្រូវ​តភ្ជាប់​គ្នា

  • 2018-05-18 09:41:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

លោក Arkhom Termpittayapaisith រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​របស់​ថៃ បាន​បញ្ជាក់​ថា ការ​តភ្ជាប់​ផ្លូវដែក​រវាង កម្ពុជា-ថៃ នឹង​ធ្វើ​ឡើង​នៅ​ក្នុង​រយៈពេល ២​ខែ​ខាង​មុខ​នេះ។ ការ​បញ្ជាក់​របស់​លោក​រដ្ឋមន្រ្តី​ថៃ​រូប​នេះ គឺ​ក្រោយ​ប្រតិភូ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​កម្ពុជា បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ថៃ ដើម្បី​ពិភាក្សា​ពី​គម្រោង​ផ្លូវ​ដឹក​ជញ្ជូន​រវាង​ប្រទេស​ទាំង​ពីរ។

លោក​រដ្ឋមន្រ្តី​ថៃ​រូប​នេះ បាន​បន្ថែម​ថា "គោល​បំណង គឺ​តភ្ជាប់​រថភ្លើង ត្រឹម​ខែ​ក្រោយ ឬ​ខែ​កក្កដា ខាង​មុខ ប៉ុន្ដែ​ការ​ចរចា​សម្រាប់​ការ​ចុះ​អនុស្សរណៈ​យោគយល់​រវាង​កម្ពុជា និង​ថៃ គឺ​កំពុង​បន្ដ​នៅ​ឡើយ"។ លោក​ថា ចំនួន​រថភ្លើង ដែល​នឹង​ត្រូវ​ដំណើរការ​លើ​ផ្លូវ​រថភ្លើង​នោះ ក៏​មិន​សម្រេច​ផង​ដែរ។

លោក​រដ្ឋមន្រ្តី​ថៃ បញ្ជាក់​ថា ក្នុង​ពិធី​តភ្ជាប់​ផ្លូវ​រថភ្លើង​នេះ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី​ថៃ នឹង​អញ្ជើញ​ជា​អធិបតីភាព។

សូម​បញ្ជាក់​ថា គោល​បំណង​នៃ​ការ​តភ្ជាប់​ផ្លូវ​រថភ្លើង​នេះ គឺ​ដើម្បី​តភ្ជាប់​រាជធានី​ទាំង​ពីរ គឺ​រាជធានី​បាងកក និង​រាជធានី​ភ្នំពេញ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទពេញនិយម
;