ជាង​៥ខែ​ដើម​ឆ្នាំ​២០១៨ រន្ទះបានបាញ់សម្លាប់​មនុស្ស​ប៉ុន្មាននាក់ នៅកម្ពុជា?

  • 2018-05-19 04:46:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក កែវ វី អ្នកនាំពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី១៧ ខែ​ឧសភា ឆ្នាំ​២០១៨ រន្ទះ​បាញ់​បាន​សម្លាប់​មនុស្ស​៥០​នាក់ និង​បង្ក​របួស​មនុស្ស​ជាង​៣៧​នាក់ ក្នុង​ចំណោម​អ្នក​បាត់បង់​ជីវិត​ទាំង​៥០នាក់ គឺ​មាន​ស្រី្ត​ចំនួន​១១នាក់។

ដោយឡែក​ហេតុការណ៍​គ្រោះថ្នាក់​រន្ទះបាញ់​តាំង​ពី​ដើម​ឆ្នាំ​២០១៨​នេះ បាន​សម្លាប់​គោ ក្របី អស់៥២​ក្បាល និង​ឆ្កែ​ចំនួន​៣​ក្បាល ធ្វើឲ្យ​ខូចខាត​ផ្ទះ​១១ខ្នង ក្នុង​នោះ​ផ្ទះ ចំនួន​៣ខ្នង បាន​រងការខូចខាត​អស់​ទាំងស្រុង​។

សូម​ជម្រាប​ថា ករណី​រន្ទះ​បាញ់​ចុងក្រោយ បាន​កើតឡើង​កាល​ពី​ថ្ងៃ​ទី១៧ ខែ​ឧសភា ​ដោយ​សម្លាប់​មនុស្ស​៥នាក់ និង​ឆ្កែ​ចំនួន​៣ក្បាល​នៅ​ចំណុច​អូរ​ទា​ពង ស្ថិត​ក្នុង​ភូមិ​ប្រឡាយ ឃុំ​ស្រឡាយ ស្រុក​ថ្មបាំង​ខេត្ត​កោះកុង។ ហើយ​នៅ​ថ្ងៃ​ទី​១៦និង​១៧ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ស្រុក​ជ័យសែន និង​ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ រន្ទះ​បាញ់​បាន​សម្លាប់​សត្វ​គោ​ចំនួន ២០ក្បាល។ ចំណែក​នៅ​ក្នុង​ស្រុក​អង្គរជ័យ និង​ស្រុក​ជុំគីរី ខេត្ត​កំពត រន្ទះបាញ់​បាន​សម្លាប់​ស្ត្រី​ម្នាក់ និង​ស្ត្រី​ម្នាក់​ទៀត​រង​របួស​ធ្ងន់​៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;