ចិន-អាមេរិក ប្តេជ្ញាមិនឱ្យមានសង្គ្រាមពាណិជ្ជកម្មកើតឡើងបានឡើយ
- 2018-05-20 02:41:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន-អាមេរិក ប្តេជ្ញាមិនឱ្យមានសង្គ្រាមពាណិជ្ជកម្មកើតឡើងបានឡើយ
ចន្លោះមិនឃើញ
ចិន និងអាមេរិក បានឈានដល់ការសម្រេចជាឯកច្ឆន្ទទៅលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយសន្យាថា នឹងមិនឱ្យមានសង្គ្រាមពាណិជ្ជកម្មកើតឡើងបានឡើយ។ នេះបើតាមការបញ្ជាក់របស់លោក Liu He បេសកជនពិសេសរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង និងជាឧបនាយករដ្ឋមន្រ្តីចិន ក្នុងកិច្ចសម្ភាស១ នៅក្រុងវ៉ាស៊ីងតោន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨។
លោកបានអះអាងថា ភាគីទាំង២ យល់ស្របគ្នាថា នឹងមិនធ្វើសង្គ្រាមពាណិជ្ជកម្ម និងបញ្ឈប់ការដំឡើងពន្ធដាក់គ្នា ដែលនេះគឺជាផ្លែផ្កាដ៏គួរឱ្យកត់សម្គាល់បំផុតនៃកិច្ចចរចារវាងប្រទេសទាំង២។
លើសពីនេះ ចិន-អាមេរិក ក៏នឹងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ទៅលើវិស័យមួយចំនួនដូចជា ថាមពល ផលិតផលកសិកម្ម សុខាភិបាល ផលិតផលបច្ចេកវិទ្យាជាន់ខ្ពស់ និងហិរញ្ញវត្ថុជាដើម។
លោកឧបនាយករដ្ឋមន្រ្តីចិន បន្ថែមថា ប្រទេសទាំង២ ក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគទៅវិញទៅមក និងការពារកម្មសិទ្ធិបញ្ញា ដែលមិនគ្រាន់តែផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំង២ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយគាំទ្រដល់ស្ថិរភាព និងវិបុលភាពនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មសកលផងដែរ។
លោក Liu បានបញ្ជាក់ថា ចិនត្រៀមខ្លួនក្នុងការទិញទំនិញមិនត្រឹមតែមកពីអាមេរិកនោះទេ ប៉ុន្តែក៏នឹងទិញទំនិញពីប្រទេសនានាក្នុងពិភពលោកផងដែរ៕