ទិដ្ឋភាព​នៃការ​ប្រារព្ធ "ទិវាជាតិ​នៃការ​ចងចាំ" នៅ​ជើងឯក ព្រឹកនេះ

  • 2018-05-20 04:29:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​យក​ថ្ងៃទី​២០​ឧសភា ជាថ្ងៃ​ប្រារព្ធ "ទិវាជាតិ​នៃ​ការ​ចងចាំ" ជា​រៀងរាល់​ឆ្នាំ ដើម្បី​រម្លឹក​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់ រួមទាំង​ប៉ះប៉ូវ​ផ្លូវចិត្ត និង​ផ្នែក​សង្គម​ដល់​អ្នក​ដែល​ឆ្លងកាត់​សម័យ​ខ្មែរក្រហម ចូលរួម​ផ្សះផ្សា​ជាតិ និង​លើកកម្ពស់​ការ​ផ្សព្វផ្សាយ និង​យល់ដឹង​ពី​អំពើ​ឃោរឃៅ ដែល​កើតមាន​ក្នុង​របប​ខ្មែរក្រហម។

នៅព្រឹក​ថ្ងៃទី២០ ខែ​ឧសភា ឆ្នាំ​២០១៨ ដែលជា​ឆ្នាំ​ដំបូង​នៃ​ការ​ប្រារព្ធ​ទិវា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ពិធី​នេះ នៅសារ​មន្ទីរ​ប្រល័យ​ពូជសាសន៍​ជើងឯក ក្នុង​ខណ្ឌដង្កោ ដោយមាន​ការ​ចូលរួម​ពី​លោក ឃួង ស្រេង អភិបាល​រាជ​ធានីភ្នំពេញ មន្រ្តី និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់។

ដូច្នេះ Kley Kley សូម​បង្ហាញ​ទិដ្ឋភាព​នានា​​ស្តីពី​ការ​រៀបចំ​ប្រារព្ធ​ទិវា​នេះ នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ជើងឯក ដូច​ខាងក្រោម៖

អត្ថបទពាក់ព័ន្ធកម្ពុជា ប្រារព្ធ "ទិវា​ជាតិ​នៃការ​ចងចាំ" ២០​ឧសភា

អត្ថបទ៖ សំភី

អត្ថបទថ្មី
;