កំណាត់ផ្លូវជាតិលេខ ៥ ពីព្រែកក្ដាម ដល់ពោធិ៍សាត់ ត្រូវបើកការដ្ឋានសាងសង់ព្រឹកនេះ
- 2018-05-21 00:07:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំណាត់ផ្លូវជាតិលេខ ៥ ពីព្រែកក្ដាម ដល់ពោធិ៍សាត់ ត្រូវបើកការដ្ឋានសាងសង់ព្រឹកនេះ
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨ នេះ កំណាត់ផ្លូវជាតិលេខ៥ នឹងត្រូវបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។
កំណាត់ផ្លូវជាតិលេខ៥ ដែលត្រូវសាងសង់ថ្មីនេះ មានប្រវែង ១៣៥,២៤គីឡូម៉ែត្រ គិតចាប់ពីព្រែកក្តាម ខេត្តកណ្តាល ដល់ធ្លាម្អម ខេត្តពោធិ៍សាត់។
ការសាងសង់ នឹងត្រូវប្រើរយៈពេលចំនួន ៤៨ខែ គិតចាប់ពីខែមេសា ឆ្នាំ២០១៨ រហូតដល់ខែមីនា ឆ្នាំ២០២២៕