ម្ទេសម៉ត់​​​ផលិត​នៅ​វៀតណាម​ មាន​ផ្ទុក​សារធាតុ​គីមី​បង្ក​ជា​ជំងឺ​មហារីក

  • 2018-05-21 04:36:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​វៀតណាម កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​ផលិត​ម្សៅ​ម្ទេស​ចំនួន ៥​កន្លែង ដែល​មាន​ផ្ទុក​សារធាតុ Carcinogen លើស​កម្រិត ដោយ​អាច​បង្ក​ជា​ជំងឺ​មហារីក​ថ្លើម និង​ពោះវៀន​។ ការ​ចុះ​បង្ក្រាប​នេះ ត្រូវ​ធ្វើឡើង​ដោយ​មន្ត្រី​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍​ជន​បទ​វៀតណាម ក្នុង​ដំណើរការ​ចុះ​ត្រួត​ពិនិត្យ​នៅ​តាម​សិប្បកម្ម នៅ​ក្រុង​មួយ​ចំនួន​នៅ​វៀតណាម។

កសិករវៀតណាម ប្រមូលម្ទេសក្រៀម សម្រាប់ធ្វើម្សៅម្ទេស (រូបថត៖ Tuoi Tre)
សិប្បកម្ម​ទាំង​៥ទីតាំង ដែល​​មាន​​អាជ្ញាប័ណ្ណ​ផ្នែក​សុវត្ថិភាព​ចំណី​អាហារ​ត្រឹមត្រូវ​ ត្រូវ​បាន​ពិន័យ​ជា​ទឹកប្រាក់​ជិត ៥០០០​ដុល្លារ និង​ត្រូវ​រឹបអូស​វត្ថុតាង​ដោយ​មន្ត្រី​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍​ជនបទ​វៀតណាម។ តាម​ការ​ពិសោធ​សំណាក​គំរូ ចំនួន ២៦២ នៃ​ម្សៅ​ម្ទេស និង​ម្ទេស​ក្រៀម ដែល​បាន​មកពី​សិប្បកម្ម​ខាងលើ បាន​បង្ហាញ​ថា សំណាក​គំរូ ៩៥ មាន​ផ្ទុក​សារធាតុ​ដែល​បង្ក​ជា​ជំងឺ​មហារីក​។

លោក Nguyen Nhu Tiep ប្រធាន​នាយកដ្ឋាន​ធានា​គុណភាព​ផល​កសិ-ព្រៃឈើ​វៀតណាម​បាន​ឲ្យដឹង​ថា ម្សៅ​ម្ទេស​អាច​ឆ្លង​សារធាតុ​បង្ក​ជា​ជំងឺ​មហារីក​ខាងលើ​យ៉ាង​ងាយ ប្រសិនបើ​មិន​បាន​រក្សា​ទុក និង​វេប​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ​។

មន្ត្រីវៀតណាម ត្រួតពិនិត្យការផលិតម្សៅម្ទេស នៅទីតាំងសិប្បកម្មមួយ (រូបថត៖ Tuoi Tre)

សូម​បញ្ជាក់​ថា ម្សៅ​ម្ទេស ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​បន្ថែម​រសជាតិ​លើ​ម្ហូប​អាហារ​៕

ប្រភព៖ tuoitrenews ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;