Google កំពុងបង្កើត Search Engine ពិសេស សម្រាប់ប្រទេសចិន
- 2018-08-02 08:24:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Google កំពុងបង្កើត Search Engine ពិសេស សម្រាប់ប្រទេសចិន
ចន្លោះមិនឃើញ
ក្រុមហ៊ុន Google កំពុងធ្វើការបង្កើត Search Engine ថ្មីមួយ ដែលអាចឲ្យប្រជាជនរស់នៅក្នុងប្រទេសចិន ធ្វើការឆែក និងស្វែករកព័ត៌មានផ្សេងៗបាន ដោយមិនស្ថិតក្រោមច្បាប់របស់ចិនឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AFP ដកស្រង់សម្ដីបុគ្គលិកម្នាក់របស់ Google ដែលបានសុំមិនបញ្ចេញឈ្មោះ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ Google បានបដិសេធក្នុងការអះអាងពីការបង្កើតគម្រោងខាងលើ។
សូមជម្រាបថា បណ្ដាញសង្គមដូចជា Twitter, Facebook និង YouTube សុទ្ធតែត្រូវបានបិទនៅក្នុងប្រទេសចិន។ ចំពោះការបិទ Search Engine របស់ Google គឺដោយសារបញ្ហាវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ចំពោះគណនី Gmail របស់សកម្មជនសិទ្ធិមនុស្សនៅក្នុងប្រទេសចិន។ បច្ចុប្បន្ន Google មានបុគ្គលិកចំនួន ៧០០នាក់ កំពុងធ្វើការនៅចិន លើគម្រោងផ្សេងៗទៀត។
បើតាមវេបសាយ Quertime នៅចិន Search Engine ដែលល្បីៗ មានដូចជា Baidu, Sogou, Chiso ជាដើម៕