ភ្នំពេញ-ប៉េកាំង ត្រូវបាន​បង្កើតជាទីក្រុង​សម្ព័ន្ធ​មេត្រីភាព

  • 2018-05-21 08:18:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា និង​រដ្ឋធានី​ប៉េកាំង នៃ​ប្រទេស​ចិន ត្រូវបាន​បង្កើត​ជាទីក្រុង​សម្ព័ន្ធ​មេត្រីភាព នៅថ្ងៃ​ទី២១ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ។ កិច្ច​ព្រមព្រៀង​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ឈី ជីង សមាជិក គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​គណៈ​កម្មាធិការ​បក្សកុម្មុយនីស្ត​ចិន ប្រចាំ​រដ្ឋធានី​ប៉េកាំង នៅ​សាលារាជធានី​ភ្នំពេញ។

លោកស្រី ឈី ជីង ក្នុងពិធីចុះហត្ថលេខាបង្កើត​ទីក្រុងសម្ព័ន្ធមេត្រីភាពជាមួយលោក ឃួង ស្រេង នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ។ រូបថត៖ ដើមអម្ពិល
កិច្ចព្រមព្រៀង​ចង​សម្ព័ន្ធ​មេត្រីភាព​រវាង​ ភ្នំពេញ-ប៉េកាំង គឺ​ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក​ចំណង​មិត្តភាព កិច្ចសហប្រតិបត្តិការ​លើការ​អភិវឌ្ឍ​ទីក្រុង ជាពិសេស​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​មួយចំនួន ដូចជា សេដ្ឋកិច្ច វប្បធម៌ អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​បរិស្ថានជាដើម។

ប្រធាន​ប្រតិភូ​ទីក្រុង​ប៉េកាំង លោកស្រី ឈី ជីង បាន​ថ្លែង​បញ្ជាក់​ថា ទំនាក់​ទំនង ភ្នំពេញ-ប៉េកាំង បានឈាន​ដល់​ចំណុច​ស៊ី​ជម្រៅ គ្រប់​វិស័យ តាម​មាគ៌ា វិថី​មួយ ខ្សែ​ក្រវាត់​មួយ និង​ស្របពេល​ខួប​លើកទី​៦០​ឆ្នាំ នៃ​ទំនាក់ទំនងការទូត​ប្រទេស​ទាំង២​ផងដែរ។

សូម​ជម្រាប​ថា មកទល់​ពេលនេះ មាន​ទីក្រុង​របស់ចិន​ចំនួន ៧ហើយ ដែលបាន​ចុះ​កិច្ចព្រមព្រៀង ចង​សម្ព័ន្ធ​មេត្រី​ជាមួយ​រាជធានីភ្នំពេញ រួមមាន៖ ទីក្រុង​សៀងហៃ ទីក្រុង​គុនមីញ ទីក្រុង​ឆុងឈីង ទីក្រុង​ហឺហ្វេ ទីក្រុង​វូហាន ទីក្រុង​ស៊ិនជិន និង​ទីក្រុង​ប៉េកាំង៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;