Xiaomi ពន្យារ​ពេល​ចេញ Mi Max 3

  • 2018-05-22 07:42:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Xiaomi បាន​ប្រកាស​ប្រាប់​ដល់​អ្នក​គាំទ្រ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា វត្តមាន​របស់ Mi Max 3 នឹង​ត្រូវ​លើក​ពេល​ដាក់​បង្ហាញ។ លោក Lei Jun បញ្ជាក់​ថា Mi Max 3 នឹង​ត្រូវ​បញ្ចេញ​ក្នុង​អំឡុង​ខែ​កក្កដា​ខាង​មុខ​ឯណោះ មិន​មែន​នៅ​ក្នុង​ខែ​ឧសភា ឬ​​ខែ​មិថុនា​​នោះ​ទេ។

បើ​តាម​ព័ត៌មាន​បែក​ធ្លាយ​ជា​ហូរហែ​នា​ពេល​កន្លង​មក Mi Max 3 នឹង​មាន​បំពាក់​មុខងារ​ពិសេសៗ​​ច្រើន​​ជាង​មុន​ដូចជា ការ​សាក​ថ្ម​ឥត​ខ្សែ (Wireless Charging) និង​ការ​ស្កេន​ប្រស្រី​ភ្នែក (Iris Scanner) ជា​ដើម។ ក្រៅ​ពី​នេះ វា​នឹង​មាន​កម្លាំង​ថ្ម 5500mAh និង​អេក្រង់ ៦,៩៩​អ៊ីញ ហើយ​ដំណើរការ​ដោយ​បន្ទះ​ឈីប Snapdragon 635៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ ឈាង.

;