ស៊ី ជីងពីង៖ ក្នុង​តំបន់ មាន​កងកម្លាំង​បិសាច ៣​ក្រុម ដែល​យើង​នៅ​តែ​ប្រឈម​យ៉ាង​ខ្លាំង

  • 2018-05-22 23:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ចិន ស៊ី ជីងពីង បាន​លើក​ឡើង​ថា ក្នុង​តំបន់ មាន​កង​កម្លាំង​បិសាច ៣​ក្រុម គឺ​ក្រុម​ភេរវជន ក្រុម​ផ្ដាច់​ខ្លួន និង​ក្រុម​ជ្រុល​និយម ដែល​យើង​នៅ​តែ​បន្ដ​ប្រឈម​យ៉ាង​ខ្លាំង។ ការ​លើកឡើង​របស់​លោក ស៊ី បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្ដិសុខ​នៃ​អង្គការ​កិច្ច​សហប្រតិបត្តិការ​ក្រុង​សៀងហៃ​លើក​ទី១៣ កាលពី​ថ្ងៃ​ទី២២ ខែ​ឧសភា ២០១៨។

លោក ស៊ី ជីងពីង ប្រជុំជាមួយ​ប្រតិភូ​របស់​ប្រទេស​សមាជិកអង្គការ​កិច្ច​សហប្រតិបត្តិការ​ក្រុង​សៀងហៃ​
ក្រៅ​ពី​នេះ លោក​ ស៊ី បាន​បន្ថែម​ថា ក្នុង​តំបន់​ក៏​នៅ​តែ​បន្ដ​ជួប​បញ្ហា​ការ​ជួញដូរ​គ្រឿងញៀន និង​ឧក្រឹដ្ឋកម្ម​ឆ្លង​ដែន​ផង​ដែរ ដែល​លោក​បាន​ជំរុញ​ឲ្យ​សមាជិក​នៃ​អង្គការ​កិច្ចសហប្រតិបត្តិការ​ក្រុង​សៀងហៃ ត្រូវ​តែ​បន្ដ​សាមគ្គី​គ្នា​ដោយ​ទំនុកចិត្ត និង​ពង្រឹង​គោលការណ៍​ទំនាក់ទំនង និង​សហការ​គ្នា។

ជាមួយ​គ្នា​នេះ លោក ស៊ី ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ដំណោះស្រាយ​សន្ដិវិធី ចំពោះ​បញ្ហា​ក្តៅ​នានា តាមរយៈ​មធ្យោបាយ​ការទូត និង​នយោបាយ៕

ក្រុមភេរវកម្ម Abu Sayyaf នៅ​តំបន់​អាស៊ីអាគ្នេយ៍

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;