កងទ័ពជើងទឹក​ កម្ពុជា-រុស្ស៊ី ចាប់ផ្តើម​​ហ្វឹកហ្វឺន​រួមគ្នា​​លើផ្ទៃសមុទ្រ និង​លើ​កោះ

  • 2018-05-24 06:14:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរង​កងទព័​ជើងទឹក​ មូលដ្ឋាន​សមុទ្ររាម បានបញ្ជាក់​ឱ្យដឹង​ថា នៅថ្ងៃទី ២៤ ខែឧសភា​នេះ កងទ័ព​ជើងទឹក កម្ពុជា-រុស្ស៊ី បាន​បើក​ការហ្វឺកហ្វឺន​រួមគ្នា​ ស្តីអំពី​ការទំនាក់ទំនង​លើផ្ទៃ​សមុទ្រ លំហាត់​យុទ្ធដំណើរនាវា ប្រឆាំង​ភេរវកម្ម និងប្រតិបត្តការ​ជួយ​សង្គ្រោះ ក្នុងគោលបំណង​បង្កើន​កិច្ចសហប្រតិបត្តិការ ទំនាក់ទំនង​ល្អរវាង​ប្រទេសទាំងពីរ។

ការហ្វឹកហ្វឺនរួមគ្នា​របស់កងទ័ព​ជើងទឹក​នៃប្រទេសទាំង២ កម្ពុជា-រុស្ស៊ី ធ្វើឡើង​នៅចំណុច​ចន្លោះ​ កោះតាគាវ និងកោះឬស្សី ហើយ​សកម្មភាព​ហ្វឹកហ្វឺន​នោះ​ រួមមាន ការមុជ​ទឹក​ឆែក​ឆេរ​រុករក​ចំណាប់ខ្មាំង និងយុទ្ធវិធី​វាយឆ្មក់​ទ័ពព្រៃ ដោយ​ប្រើប្រាស់មធ្យោបាយ​ នាវាចំនួន ២គ្រឿង និងអូប័រ​ចំនួន ៣គ្រឿង។

លោកឧត្តមនាវីទោ រស់ វាសនា បញ្ជាក់បន្តថា ការហ្វឺកហាត់​រួមគ្នា​នេះ ធ្វើឡើង​បន្ទាប់ពីនាវាចម្បាំង​កងទ័ព​ជើងទឹក​រុស្ស៊ី ចំនួន ៣គ្រឿង បានចូលច​តនៅកំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ កាលពីព្រឹក​ថ្ងៃទី២២ឧសភា ឆ្នាំ២០១៨ កន្លងទៅ ដើម្បីបំពេញទស្សនកិច្ច​រយៈពេល ៦ថ្ងៃនៅកម្ពុជា ដែលនឹងត្រូវ​បញ្ចប់​នៅថ្ងៃ២៦ ខែ​ឧសភា ឆ្នាំ២០១៨ ខាងមុខ។

សូមជំរាបថា នាវាចម្បាំង​កងទ័ព​ជើងទឹក​រុស្ស៊ី ទាំង ៣គ្រឿង មានផ្ទុក​កងនាវឹក​សរុប​ចំនួន ៨១៩នាក់ ហើយ​ដឹកនាំ​បញ្ជារួមដោយ​លោក​វរៈនាវីឯក Oleg korolev ​មេបញ្ជាការ​កង​នាវា​ចម្បាំង​ជើងទឹក​រុស្ស៊ីប្រចាំតំបន់​ប៉ាស៊ីហ្វិច៕

អត្ថបទទាក់ទង៖

អត្ថបទ៖ សោភា

អត្ថបទថ្មី
;