លោក ពូទីន ត្រូវគេចោទប្រកាន់ថាជាអ្នកនៅពីក្រោយហេតុការណ៍ដែលធ្វើឱ្យ Salah របួស
- 2018-05-27 08:52:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ពូទីន ត្រូវគេចោទប្រកាន់ថាជាអ្នកនៅពីក្រោយហេតុការណ៍ដែលធ្វើឱ្យ Salah របួស
ចន្លោះមិនឃើញ
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ សារព័ត៌មានរុស្ស៊ី RT បានចេញផ្សាយអំពីការចោទប្រកាន់នានាអ្នកប្រើប្រាស់បណ្តាញសង្គម ទៅលើលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន ថាជាអ្នកនៅពីក្រោយ ដែលធ្វើឱ្យខ្សែប្រយុទ្ធ Liverpool សញ្ជាតិអេហ្ស៊ីប Mohamed Salah រងរបួសក្នុងពេលប្រកួតជាមួយ Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ Champions League កាលពីយប់មិញ។
គួរបញ្ជាក់ថា Salah បានរងរបួសធ្ងន់ត្រង់ស្មា ដោយសារត្រូវ Ramos ចាប់ទាញដៃផ្តួលទៅលើដី។ ខ្សែប្រយុទ្ធអេហ្ស៊ីបដ៏សំខាន់រូបនេះ មិនអាចបន្តការប្រកួតទៀតបាន ហើយត្រូវប្តូរចេញនៅក្នុងតង់ទី១តែម្តង ដែលនេះក៏ជាមូលហេតុ១ត្រូវបានគេជឿជាក់ថា បានធ្វើឱ្យ Liverpool ប្រកួតចាញ់ Real Madrid។
សូមជម្រាបថា ការប្រកួត World Cup នឹងចាប់ផ្តើមនាខែមិថុនាខាងមុខនេះហើយ ដោយមាន ៣២ក្រុមចូលរួមប្រកួត បែងចែកជា ៨ពូល។ ក្នុងនោះ រុស្ស៊ី និងអេហ្ស៊ីប ស្ថិតក្នុងពូល A ជាមួយគ្នា រួមនឹង២ក្រុមទៀតគឺ អារ៉ាប៊ីសាអ៊ូឌីត និងអ៊ុយរ៉ាហ្គាយ។ រុស្ស៊ី នឹងប្រកួតជាមួយអេហ្ស៊ីប នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨។
ទោះជាយ៉ាងណា ក្រុមគ្រូពេទ្យរបស់ក្រុមជម្រើសជាតិអេហ្ស៊ីប ក្រោយទំនាក់ទំនងជាមួយបុគ្គលិកពេទ្យរបស់ Liverpool រួចមក បានបង្ហាញសុទិដ្ឋិនិយមថា Salah នឹងអាចចូលរួមប្រកួត World Cup ខាងមុខនេះបាន។ ហើយរដ្ឋមន្រ្តីក្រសួងយុវជន និងកីឡាអេហ្ស៊ីប ក៏បានបញ្ជាក់ដែរថា Salah នឹងអាចជាសះស្បើយទាន់ពេលផងដែរ៕
សូមទស្សនាវីដេអូត្រង់ឈុត Salah ទទួលរងរបួស៖