ចិន​ព្រមាន​នាវា​ចម្បាំង​អាមេរិក ២​គ្រឿង ឲ្យ​ចាកចេញ​ពី​សមុទ្រ​ចិន​ខាងត្បូង​ជាបន្ទាន់

  • 2018-05-27 22:00:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ព​ចិន​បាន​ធ្វើ​សកម្មភាព​ភ្លាមៗ​ដោយ​បញ្ជូន​នាវា​ចម្បាំង​របស់​ខ្លួន​ជាច្រើន​គ្រឿង ទៅ​ព្រមាន​នាវា​ចម្បាំង​អាមេរិក​ចំនួន ២​គ្រឿង ដែល​បាន​ចូល​ទៅ​​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង កាលពី​ថ្ងៃ​ទី២៧ ខែ​ឧសភា ២០១៨ ម្សិលមិញ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការពារ​ជាតិ​ចិន។

ការ​ព្រមាន​នេះ គឺ​ក្រោយ​នាវា​ចម្បាំង​អាមេរិក ២​គ្រឿង គឺ​នាវា​ពិឃាដ Higgins និង​នាវា​ចម្បាំង Antietam បាន​ចូល​ក្នុង​ជិត​កោះ Xisha ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង កាលពី​ម្សិលមិញ។

ក្រសួង​ការពារ​ជាតិ​ចិន​បញ្ជាក់​ថា កោះ Xisha គឺ​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ចិន ហើយ​ចិន​ប្រឆាំង​ដាច់​ខាត​រាល់​សកម្មភាព​របស់​អាមេរិក ដែល​ប្រឆាំង​នឹង​ច្បាប់​របស់​ចិន និង​ច្បាប់​អន្តរជាតិ។

ជា​មួយ​គ្នា​នេះ ក្រសួង​ការពា​ជាតិ​ចិន​សង្កត់​ធ្ងន់​ថា ចិន​នឹង​បន្ត​ចាត់​វិធានការ​ចាំបាច់​ទាំង​អស់ ដើម្បី​ការពារ​អធិបតេយ្យភាព និង​សន្ដិសុខ​ជាតិ​របស់​ខ្លួន៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;