ទូរសព្ទ​១ម៉ូដែល គ្រាន់តែ​ក្រឡេក​មើល​១ភ្លែត អាច​ច្រឡំ​ជា iPhone X

  • 2018-05-31 00:30:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​មួយ​ថ្ងៃ​នៃ​ការ​បង្ហាញ​ខ្លួន រូបរាង​ស្មាតហ្វូន Xiaomi Mi 8 ត្រូវ​បាន​ទម្លាយ​ចេញ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ក្រោម​ទម្រង់​រូបភាព​មាន​លក្ខណៈ ស្រដៀង​ iPhone X របស់​ក្រុមហ៊ុន Apple។

ទាំង​ការ​រចនា​នូវ​ផ្នែក​ឆក​អេក្រង់​ខាង​មុខ មាន​សភាព​ធំ​ប៉ុន iPhone តម្លៃ ៩៩៩ ដុល្លារ បន្សំ​នឹង​គែម​ជុំវិញ​កោង អម​កាមេរ៉ា​ភ្លោះ​ធ្វើ​ឲ្យ​អតិថិជន​ល្មម​ភ័ន្ត​ច្រឡំ​លើ​ស្មាតហ្វូន​ទាំង​ពីរ។ ថ្វី​បើ​មិន​ទាន់​បញ្ជាក់​ច្បាស់​ថា​មាន​អេក្រង់ OLED ឬ​អត់ ប៉ុន្តែ​ចំពោះ​មុខងារ​ស្កេន​ផ្ទៃ​មុខ​បែប 3D ត្រូវ​បាន​គេ​សង្កត់​ធ្ងន់​ថា Mi 8 នឹង​ក្លាយ​ជា​ស្មាតហ្វូន Android ដំបូង ដែល​វិវត្ត​ដល់​បច្ចេកវិទ្យា​ទំនើប​នោះ។

ជុំវិញ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន Mi 8 រំពឹង​ប្រើ​ឈីប Snapdragon 845 បន្សំ RAM 6GB/8GB ជាមួយ​អង្គ​ផ្ទុក​ទំហំ 128GB។ កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 16MP + 20MP និង​ខាង​មុខ​អាច​ថត Selfie បាន​ដិត​ល្អ​នូវ​ទំហំ 16MP បន្ថែម​ប្រព័ន្ធ​ដំណើរការ Android 8.1 Oreo និង MIUI 10 ចេញ​ពី​ប្រអប់​ស្រាប់។

កន្លង​ទៅ​ធ្លាប់​មាន​ការ​ល្ហិចល្ហៀង​ថា​ ស្មាតហ្វូន​នេះ​មាន​តម្លៃ​ប្រហែល ៥០០ ដុល្លារ ហើយ​ការ​ចេញ​លក់​ដំបូង​នឹង​ធ្វើ​ឡើង​នៅ​ទីផ្សារ​ប្រទេស​ចិន អេហ្សីប បារាំង ឥណ្ឌា អ៊ីតាលី ថៃ វៀតណាម អេស្ប៉ាញ និង​រុស្សី៕

ប្រភព៖ Sabay News ប្រែសម្រួល៖ កៅ រក្សា

;