ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នឹងត្រូវ​បើក​ការដ្ឋាន​សាងសង់​នៅខែ​វិច្ឆិកា​ឆ្នាំនេះ

  • 2018-06-03 06:34:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នឹងត្រូវ​ធ្វើ​ពិធី​បើក​ការដ្ឋាន​សាងសង់​នៅខែ​វិច្ឆិកា ឆ្នាំ​២០១៨​ខាងមុខ បើ​មិនមាន​អ្វី​ប្រែប្រួល​ទេ​នោះ។ នេះ​បើតាម​ការ​បញ្ជាក់​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​ពិធីចុះ​ហត្ថលេខា​រវាង​ក្រសួង​​ជាមួយ​នឹង​​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​កូរ៉េ Korea Consultants International (KCI )​ ​ក្នុងការ​ត្រួត​ពិនិត្យ​​​ផ្លូវ​ជាតិ​លេខ​៣ និង​​ផ្លូវជាតិ​លេខ៧ កាល​ពីថ្ងៃទី​ ៣០ ខែ​ឧសភា ឆ្នាំ​២០១៨​កន្លងទៅ​នេះ។

លោក ស៊ុន ចាន់ថុល ថ្លែងនាពេលកន្លងមក
លោក​រដ្ឋមន្រ្តី​បាន​ថ្លែង​ថា គណៈកម្មការ​អន្តរ​ក្រសួង​​​ដោះស្រាយ​ផល​ប៉ះពាល់​​​​ដឹក​នាំ​ដោយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កំពុង​ធ្វើ​ការងារ​ទាំង​អស់​នេះ។

លោក​បន្តថា៖ «ដូច្នេះ​សង្ឃឹម​ថា​យើង​នឹង​បើក​ការដ្ឋាន​នៅ​ខែ ​១១​ ឥឡូវ​នេះ​យើង​កំពុង​តែ​ត្រៀម​ ដើម្បី​ទិញ​រក​ដី​…ទិញ​ដី​ ដើម្បី​សាង​សង់​ផ្លូវ​ផ្លូវ​​ល្បឿន​លឿន​នេះឯង។ អ៊ីចឹង! យើង​មាន​ផ្លូវ​ពីរ​ ផ្លូវ​ជាតិ​លេខ​៤​ជួសជុល​ស្តា​ពី​កម្ចី​ធនាគារ​ពិភពលោក​ និង​​ផ្លូវ​ថ្មី​មួយ​ទៀត​​ជា​ការ​វិនិយោគ​ដោយ​ក្រុម​ហ៊ុន​ចិន។»

ផ្លូវ​ល្បឿន​លឿន​​ពី​​​ភ្នំពេញ-ព្រះ​សីហនុ មាន​៤​គន្លង ប្រវែង ១៩០,៦៣​គីឡូម៉ែត្រ ចេញពី​ភ្នំពេញ រហូតដល់​ខេត្ត​ព្រះសីហនុ ជា​ផ្លូវ​ថ្មី​ទាំង​ស្រុង និង​តួ​ផ្លូវ​មាន​ទទឹង ២៤​ម៉ែត្រ។ ផ្លូវ​នេះ​ក្រាល​កៅស៊ូ AC មាន​សួនច្បារ​ខណ្ឌ​កណ្ដាល មាន​ផ្លូវ​បំបែក​ប្តូរ​ទិស មាន​ទីតាំង​ឈប់​សម្រាក មាន​របង​បាំង​សង​ខាង​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​សេវា​គាំទ្រ​ជាច្រើន​ទៀត។

ផ្លូវ​ល្បឿន​លឿន​នេះ គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ១៩០០លាន​ដុល្លារ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ក្រោម​រូបភាព​វិនិយោគ​សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT)៕

ផែនទីផ្លូវល្បឿនលឿន (រូបថត៖ FB រដ្ឋបាលខេត្តព្រះសីហនុ)

អត្ថបទ​ពាក់ព័ន្ធ

ប្រភព៖ Sabay News អត្ថបទ៖ សុផល

អត្ថបទថ្មី
;