Neymar ជួយ​ឲ្យ​ប្រេស៊ីល ឈ្នះ​ក្រូអាត ក្រោយ​រង​របួស​ជាង ៣ខែ

  • 2018-06-03 23:22:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​សម្រាក​ព្យាបាល​របួស​រយៈពេល​ ១៤សប្ដាហ៍ ខ្សែ​ប្រយុទ្ធ Neymar បាន​វិល​ចូល​ទីលាន​ប្រកួត​ជា​ថ្មី ដោយ​បាន​ស៊ុត​បញ្ចូល​ទី​១គ្រាប់ រួម​ចំណែក​ជួយ​ឲ្យ​ក្រុម​បាល់ទាត់​ជម្រើសជាតិ​ប្រេស៊ីល យក​ឈ្នះ​ក្រូអាត ២-០ ក្នុង​ជំនួបមិត្តភាព​ត្រៀម World Cup កាលពី​យប់មិញនេះ។

Neymar ដែល​ជា Top Scorer ប្រចាំ​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល បាន​ស៊ុត​បញ្ចូលទីជាថ្មី ក្រោយ​ប្ដូរ​ចូលលេង​បាន​ជាង ២០នាទី
នៅ​ក្នុ​ងតង់ទី១ ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ទាំង៣ គឺ Willian, Gabriel Jesus និង Philippe Coutinho មិន​អាច​ទម្លុះ​របាំង​ខ្សែ​ការពារ​ក្រូអាត​បាននោះទេ។ ប៉ុន្តែ​ក្រោយ​ Neymar ប្ដូរ​ចូល​នៅ​ដើម​តង់ទី២ អ្វីៗ​បាន​ប្រែប្រួល។ គ្រាប់​បាល់​របស់​ខ្សែ​ប្រយុទ្ធ​លេខ១០ របស់​ប្រេស៊ីល បាន​កើត​ឡើងនៅ​នាទី ៦៩។ ចំណែក​នៅ​ចុង​តង់ទី២ Roberto Firmino បាន​បន្ថែម​១គ្រាប់​ទៀត ជួយ​ឲ្យ​ប្រេស៊ីល ឈ្នះ​ក្រូអាត ២-០។

សូមបញ្ជាក់ថា ក្រុម​ទាំង២ សុទ្ធ​តែ​ត្រូវ​ត្រៀម​ខ្លួន​ប្រកួត​ World Cup ដូចគ្នា ដោយ​ប្រេស៊ីល ប្រកួត​បើក​ឆាក​ប៉ះ​ស្វីស ក្នុង​ពូល E នា​ថ្ងៃ​ទី១៨ ខែមិថុនា ចំណែក​ក្រូអាត​ប៉ះ​នីហ្សេរីយ៉ា ក្នុង​ពូល D នា​ថ្ងៃ​ទី១៧ ខែមិថុនា៕

សូម​ទស្សនា​វីដេអូ​ហាយឡាយ ដូចខាងក្រោម៖

មិត្តរួមក្រុម​ Real Madrid គឺ Casemiro (ប្រេស៊ីល) និង Modric (ក្រូអាត) ប្រជែងយក​បាល់ ក្នុង​ការ​ប្រកួត​យប់មិញ
ខ្សែ​ប្រយុទ្ធវ័យក្មេង Jesus ដែល​លេង​ល្អ Man City មិនអាច​ជួយ​ប្រេស៊ីល​បាន​ទេ​យប់មិញ

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;