ពលរដ្ឋ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​ ​៣ថ្ងៃ​អំឡុង​ពេល​បោះឆ្នោត

  • 2018-06-13 12:38:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨នេះ បានចេញសេចក្ដីជូនដំណឹង​ ស្តីពីការឈប់សម្រាករយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជាកម្មករ និយោជិត បានទៅចូលរួមការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩កក្កដា។

ក្រសួងបន្តថា ម្ចាស់ និងនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ត្រូវអនុញ្ញាតឲ្យកម្មករ និយោជិត បានឈប់សម្រាក ដោយរក្សា​ទុកប្រាក់ឈ្នួល និងប្រាក់រង្វាន់ធ្វើការទៀតទាត់ជូនកម្មករ និយោជិត ដដែល៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;