ណាហ្គា ឡើង​ឈរ​កំពូល​តារាង​វិញ​ជំនួស​បឹងកេត​ដែល​បាន​ត្រឹម​ស្មើ នៅ​សប្ដាហ៍​ទី​១០

  • 2018-06-19 01:28:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់​ណាហ្គាវើល បាន​ឡើង​ឈរ​លេខ​មួយ​នៅ​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា បន្ទាប់ពី​លត់​ក្លឹប​វេស្ទើន ដោយ​លទ្ធផល ១០-១ កាល​ពី​ចុង​សប្ដាហ៍​កន្លងទៅ ក្នុង​សប្ដាហ៍​ទី​១០។ ចំណែក​បឹងកេត ធ្វើ​បាន​ត្រឹម​ស្មើ​វិសាខា ដោយ​លទ្ធផល ​១-១ តែ​ប៉ុណ្ណោះ​។

លទ្ធផល​នេះ ធ្វើ​ឲ្យ ណា​ហ្គា មាន ២៥ពិន្ទុ ខណៈ​បឹងកេត​មាន ២៤​ពិន្ទុ។

ចំណែក​ក្លឹប​វេស្ទើន មក​ទល់​ពេល​នេះ មិន​ទាន់​ស្គាល់​ពាក្យ​ថា ឈ្នះ ឬ ស្មើ​នោះ​ទេ ពោល​គឺ ១០​ប្រកួត​ចាញ់​ទាំង​១០ប្រកួត និង​របូត​គ្រាប់​បាល់ ៤៥​គ្រាប់ ហើយ​ស៊ុត​ចូល​គេ​វិញ​ត្រឹម​តែ ៤គ្រាប់​ប៉ុណ្ណោះ។

បន្ទាប់ពី​វេស្ទើន គឺ ក្លឹប​អគ្គិសនី​កម្ពុជា ដែល​មាន ៥​ពិន្ទុ ដោយ​ប្រកួត​ ១០លើក ឈ្នះ១ ស្មើ២ និង​ចាញ់​៧ ឈរ​លេខ​១១ ។ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ អគ្គិសនី​កម្ពុជា ធ្វើ​បាន​ត្រឹម​ស្មើ​ ០-០ ជាមួយ​ក្លឹប ភ្នំពេញ​ក្រោន។

តារាង​លីគ​កំពូល​កម្ពុជា គិត​ត្រឹម​សប្ដាហ៍ទី១០

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;