សម្ដេច​ក្រុមព្រះ មិនទាន់ដឹង​ពី​មរណភាព​របស់​អ្នកម្នាង អ៊ុក ផល្លា​ នៅឡើយទេ

  • 2018-06-19 10:09:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រី​ជាន់​ខ្ពស់​​គណបក្ស​​ហ៊្វុនស៊ិនប៉ិិច បានបញ្ជាក់ប្រាប់​ខ្លីៗ នៅ​ថ្ងៃ​ទី១៩ ខែមិថុនា​នេះ​​ថា សម្តេច​​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ នៅមិនទាន់​​បាន​​ដឹង​​ពី​មរណភាព​របស់​អ្នក​ម្នាង អ៊ុក ផល្លា​ នៅ​ឡើយ​ទេ។

មន្រ្ដី​ដដែល​បាន​បញ្ជាក់ថា ស្ថានភាព​ព្រះរាជ​សុខភាព​របស់​សម្ដេច​ក្រុមព្រះ បាន​ធូរ​ស្បើយ​បន្តិចហើយ។ ព្រះរាជបុត្រ (ព្រះរាជបុត្រ​របស់​សម្ដេច​ក្រុមព្រះ និង​ម្ចាស់ក្សត្រីម៉ារី) ជា​អ្នក​មើល​ថែ ដោយ​មិន​អនុញ្ញាតិ​ឲ្យ​មាន​ការ​សួរ​សុខទុក្ខ​ពី​មន្រ្ដី​ណា​ម្នាក់​នោះទេ។

សូម​បញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវ​បានបញ្ជូន​ទៅព្យាបាល​នៅ​ប្រទេស​ថៃ កាលពី​ម៉ោង១រំលងអាធ្រាត ឈានចូលថ្ងៃទី១៨ ខែមិថុនា។ លោកយូ ហុកគ្រី អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ថា ស្ថានភាពជំងឺរបស់សម្តេចក្រុមព្រះ គឺធ្ងន់ធ្ងរប៉ះពាល់ដល់ឆ្អឹង ដោយ​ព្រះអង្គ​បាន​របួស​បាក់ឆ្អឹង​ដង​កាំបិត ស្រាំឆ្អឹង​ជំនី និងបាក់ជើង​ខាងឆ្វេង។

ចំណែក​សពអ្នកម្នាង អ៊ុក ផល្លា គ្រោង​នឹង​បូជា នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែមិថុនា ស្អែកនេះ៕

ចុចអាន៖ ព័ត៌មាន​បន្ថែម​ទាក់ទង​ការ​ស្លាប់​អ្នក​ម្នាង អ៊ុក ផល្លា និង​ស្ថានភាព​របួស​របស់​សម្ដេច​ក្រុមព្រះ

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;