គ្រឹះស្ថាន​ឥណទាន​ចំនួន ២៣ ត្រូវ​ធនាគារ​ជាតិ បដិសេធ​ផ្ដល់ និង​ដកហូត​វិញ្ញាបនបត្រ

  • 2018-06-20 09:58:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ប្រកាស​បដិសេធ​មិន​ផ្ដល់​វិញ្ញាបនបត្រ​បញ្ជាក់​ការ​ចុះ​បញ្ជី​ជា​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំពោះ​អង្គការ-សមាគម​ចំនួន ១២ និង​បាន​ដក​ហូត​វិញ្ញាបនបត្រ​បញ្ជាក់​ការ​ចុះ​បញ្ជី​ជា​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន ១១។ នេះ​បើ​យោង​​តាម​សេចក្ដី​ប្រកាស​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ចុះ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨ ដែល​ទើប​ត្រូវ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ធនាគារ​ជាតិ​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា នេះ។

ឈ្មោះ​អង្គការ-សមាគម ដែល​ត្រូវ​ធនាគារ​ជាតិ​បដិសេធ និង​ដក​ហូត​វិញ្ញាបនបត្រ​បញ្ជាក់​ការ​ចុះ​បញ្ជី​ជា​គ្រឹះស្ថាន​ឥណទាន​ជនបទ មាន​ដូច​ខាង​ក្រោម៖

គួរ​រំលឹក​ដែរ​ថា កាល​បី​ខែ​មករា ឆ្នាំ​២០១៨ កន្លង​ទៅ ធនាគារ​ជាតិ ក៏​ធ្លាប់​បាន​ដក​ហូត​វិញ្ញាបនបត្រ​ពី​គ្រឹះស្ថាន​ឥណទាន​ជនបទ ឬ​ប្រតិបត្តិករ​ឥណទាន​ជនបទ​ចំនួន ១១ ផង​ដែរ ដោយសារ​តែ​គ្រឹះស្ថាន​ទាំង​នេះ អនុវត្ត​ពុំ​ស្រប​តាម​ច្បាប់ និង​បទប្បញ្ញត្តិ​ជា​ធរមាន។ គ្រឹះស្ថាន​ដែល​ត្រូវ​បាន​ដក​វិញ្ញាបនបត្រ រួម​មាន៖

១. សមាគម​ជាតិ​ទ្រទ្រង់​កសិផល

២. វិទ្យាស្ថាន សន្តិភាព និង​អភិវឌ្ឍន៍

៣. អង្គការ លូថេរ៉េន បម្រើ​ពិភពលោក (អង្គការ​ជីវិត​ថ្លៃ​ថ្នូរ)

៤. អង្គការ​អភិវឌ្ឍន៍​ជនបទ​ខ្មែរ

៥. ស៊ី ខេ អឹម អេហ្វ ជី

៦. អង្គការ​សប្បុរស

៧. អង្គការ​ទ្រទ្រង់​សមាគមបង្កើន​ការ​អភិវឌ្ឍ

៨. អង្គការ​ជោគជ័យ

៩. អង្គការ​ឥណទាន​កម្ពុជា (អាយ ខេ ហ្វាយនែន)

១០. អង្គការ ច័ន្ទ សុខសាន្ត

១១. សមាគម​អភិវឌ្ឍន៍​កសិកម្ម និង​ទេសចរណ៍

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;