ភ្នំ​ព្រះ នឹង​ក្លាយ​ជា​រមណីយដ្ឋាន​ធម្មជាតិ ប្រវត្តិសាស្ត្រ និង​វប្បធម៌

  • 2018-06-22 04:43:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មិនយូរប៉ុន្មាន​ភ្នំ​ព្រះ​ដែល​ស្ថិតនៅ​ទី​ស្ងាត់ជ្រងំ​ដាច់​ឆ្ងាយ​ពី​ភូមិឋាន​ពលរដ្ឋ នឹង​ក្លាយទៅជា​ទី​ទាក់ទាញ​បែប​ទេសចរណ៍​មួយ។ បច្ចុប្បន្ន សហគមន៍​ព្រៃឈើ​ភ្នំ​ព្រះ កំពុង​​​អភិរក្ស​និង​អភិវឌ្ឍ​ទៅជា​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ ប្រវត្តិសាស្ត្រ​និង​វប្បធម៌​ហើយ។ គម្រោង​នេះ រួមមាន​ការ​បង្កើន​ការ​ថែរក្សា ការពារ​ព្រៃឈើ សត្វព្រៃ ជីវចម្រុះ ការ​ដាំ​ឈើ​បន្ថែម ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ និង​ការ​ជំរុញ​ផ្សព្វផ្សាយ​ទាក់ទាញ​ភ្ញៀវ​ជាតិ​-បរទេស។

ភ្នំ​ព្រះ/ រូបភាព៖ រស្មី​កម្ពុជា
​លោក ​ដុំ​ឈាង​ នាយរង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ថ្មពួក​ បាន​ប្រាប់​កាលពី​ថ្ងៃ​ទី​២១​ ខែ​មិថុនា​ថា​ សហគមន៍​ព្រៃឈើ​ភ្នំ​ព្រះ​មាន​ទីតាំង​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ថ្មពួក​ និង​ឃុំ​គោក​កឋិន​ ស្រុក​ថ្មពួក មាន​ចម្ងាយ​ពី​៧​ទៅ​៨​គីឡូម៉ែត្រ​ភាគ​ឦសាន​ទីប្រជុំជន​ស្រុក​ថ្មពួក ឬ​ជាង​៥០​គីឡូ​ម៉ែត្រ​ភាគ​ឦសាន​ទីប្រជុំជន​ខេត្ត​បន្ទាយមានជ័យ។ ភ្នំ​ព្រះ​មាន​ផ្ទៃដី​ទំហំ​១២៦២​ហិកតា​ ហើយ​ត្រូវ​បង្កើត​ឡើង ​និង​ទទួល​ដោយ​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​នៅ​ឆ្នាំ​២០០៥។
សត្វ​ព្រៃ​នៅ​លើ​ភ្នំ​ព្រះ/ រូបភាព៖ រស្មី​កម្ពុជា

សហគមន៍​ព្រៃឈើ​ភ្នំ​ព្រះ​ ត្រូវ​បែងចែក​ឲ្យ​ចូលរួម​ទទួលខុសត្រូវ​ និង​អភិរក្ស​ដោយ​សហគមន៍​តូចៗ​ចំនួន​៤ មកពី​៤​ឃុំ​នៅ​ជុំវិញ។ សហគមន៍​នេះ​មាន​សមាជិក​ជាង​២៥០០​នាក់​ដូចជា សហគមន៍​ព្រៃឈើ​ភ្នំ​ព្រះ​ថ្មពួក សហគមន៍​ព្រៃឈើ​ភ្នំ​ព្រះ​បន្ទាយឆ្មារ សហគមន៍​ព្រៃឈើ​ភ្នំ​ព្រះ​គោ​កឋិន​ និង​សហគមន៍​ព្រៃឈើ​ភ្នំ​ព្រះ​ភូមិ​ថ្មី៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;