[វីដេអូ​] រឿងរ៉ាវ​របស់​ម្ចាស់​សិប្បកម្ម​ចម្លាក់ប្រាក់​ដ៏​ល្បី នៅ​ឃុំ​កំពង់ហ្លួង

  • 2018-06-25 09:20:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ស្រី ដេន ម៉ាស់ ជា​ម្ចាស់​សិប្បកម្ម​ចម្លាក់​ប្រាក់ ដ៏​ជោគជ័យ​មួយរូប​នៅ​ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ដែល​ជា​ឃុំ​ល្បីល្បាញខាងធ្វើចម្លាក់ប្រាក់ខ្មែរ និងគ្រឿងអលង្ការ​នៅ​កម្ពុជា។

អ្នកស្រី ដេន ម៉ាស់ បាន​ចាប់​ផ្ដើម​មុខ​របរ​​នេះ តាំង​ពី​ឆ្នាំ​១៩៨១។ ដំបូង​ឡើយ វា​គ្រាន់​តែ​ជា​មុខរបរ​ដ៏​តូច​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន សិប្បកម្ម​របស់​អ្នកស្រី បាន​ក្លាយ​ទៅ​ជា​​សិប្បកម្ម​ដ៏​ធំ ដែលមានបុគ្គលិក​ជាច្រើន​នាក់។ មិនត្រឹម​តែ​ប៉ុណ្ណោះទេ ផលិតផល​ចម្លាក់​ប្រាក់​របស់​អ្នកស្រី ​អាច​ចាប់​យក​ទីផ្សារ​អន្តរជាតិ​ជា​ច្រើន​ប្រទេស ជាពិសេស​គឺ​ ថៃ ឡាវ និងចិន។

តើ​អ្នកស្រី មានគន្លឹះអ្វី ដើម្បីប្រកប​របរ​នេះបានជោគជ័យ និងយូរអង្វែងបែបនេះ? ចង់ដឹងចម្លើយ សូមទស្សនា​វីដេអូ ខាងក្រោមនេះ៖

ទស្សនា​វីដេអូ៖ ពី​ពោះវៀនកង់ឡាន ក្លាយ​ជា​កាបូប​លុយ លើ​ទីផ្សារ​អន្តរជាតិ

អ្នក​ស្រី ដេន ម៉ាស់ កាន់​បង្ហាញ​ផ្តិល​ខាត់​មាន​ជើង​ធ្វើ​ពី​ស្ពាន់​ក្រូម៉េ នៅ​ខាងមុខ​ផ្ទះ​របស់​អ្នក​ស្រី។ សិប្បកម្ម​ចម្លាក់​ស្ពាន់​របស់​លោក​ស្រី បាន​នាំចេញ​ផលិត​ផល​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ជា​ច្រើន ដូចជា ថៃ ឡាវ និង​ចិន ជាដើម
កូន​ជាង​កំពុង​ដុត​ចម្លាក់​ល្ពៅ​ធ្វើ​ពី​ស្ពាន់ នៅ​ក្នុង​រោង​ជាង​របស់​អ្នក​ស្រី ដេន ម៉ាស់។ ដើម្បី​ឲ្យ​ចម្លាក់​ស្ពាន់​ឬ​ប្រាក់ កាន់​តែ​រឹង​មាំ​និង​ស្វិត ជាង​ចម្លាក់​ត្រូវ​ដុត​ចម្លាក់​របស់​ខ្លួន​ឲ្យ​បាន​ច្រើន​ដង​
កូន​ជាង​កំពុង​កែ​សម្រួល​ក្បាច់​ផ្កា​ភ្ញី​ និង​ទ្រង់​ទ្រាយ​​ចម្លាក់​ជា​ថ្មី​ម្ដង​ទៀត ក្រោយ​ពេល​ដុត​រួច ដើម្បី​ឲ្យ​គ្រឿង​ចម្លាក់​កាន់​តែ​លេច​ធ្លោ​ឡើង​ថែម​ទៀត​

វីដេអូ និងរូបភាព៖ ផ្លូវទៅស្រុក

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;