កម្ពុជា បញ្ជូនបេសកជនទៅផ្តល់ការបំភ្លឺជូន EU
- 2018-06-28 06:28:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា បញ្ជូនបេសកជនទៅផ្តល់ការបំភ្លឺជូន EU
ចន្លោះមិនឃើញ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសឱ្យដឹងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះថា ខ្លួនបានចាត់បញ្ជូនបេសកកម្មពិសេសមួយទៅកាន់សហភាពអឺរ៉ុប (EU) ក្នុងគោលបំណងផ្តល់នូវការបំភ្លឺជូនមន្រ្តីជាន់ខ្ពស់សំខាន់ៗរបស់គណៈកម្មការអឺរ៉ុប ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភាអឺរ៉ុប និងឥស្សរជនសំខាន់ៗផ្សេងទៀត អំពីសភាពការណ៍ពិតនៅកម្ពុជា។ បេសកកម្មនេះ ដឹកនាំដោយ លោក សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល ចាប់ពីថ្ងៃទី១៨ ខែមិថុនា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្រសួងការបរទេស នឹងបង្ហាញអំពីលទ្ធផលការងាររបស់បេសកកម្មនេះ តាមពេលវេលាសមស្របនៅពេលក្រោយ។
ចុចអានអត្ថបទ៖ កម្ពុជា វ៉ាដាច់តៃវ៉ាន់ ក្លាយជាប្រទេសនាំចេញកង់ដ៏ធំបំផុត ទៅកាន់ទីផ្សារ EU