ប៉ូលិសថៃចាប់ខ្លួនមនុស្សជាង ៩ពាន់នាក់ ពាក់ព័ន្ធនឹងការភ្នាល់បាល់ World Cup
- 2018-07-05 10:07:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូលិសថៃចាប់ខ្លួនមនុស្សជាង ៩ពាន់នាក់ ពាក់ព័ន្ធនឹងការភ្នាល់បាល់ World Cup
ចន្លោះមិនឃើញ
ប៉ូលិសថៃបានចាប់ខ្លួនមនុស្សចំនួន ៩៤២០នាក់ និងរឹបអូសប្រាក់ប្រមាណ ១,២៧លានដុល្លារ ពាក់ព័ន្ធនឹងការភ្នាល់បាល់ World Cup រយៈពេល ២០ថ្ងៃ ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ២០១៨។
លោក Chalermkiat Srivorakhan អគ្គនាយករងប៉ូលិសជាតិថៃបានបញ្ជាក់ថា ចំនួនអ្នកដែលត្រូវបានចាប់ខ្លួន បានកើនហួស ៥ពាន់នាក់ ដែលជាចំនួនមនុស្សត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការភ្នាល់បាល់ World Cup កាលពី ៤ឆ្នាំមុន។ លោកថា ការកើនឡើងនេះ ដោយសារអ្នកភ្នាល់បាល់មានមធ្យោបាយកាន់តែច្រើន ដើម្បីភ្នាល់បាល់៕