៥សន្លឹក បង្ហាញពីសកម្មភាពយ៉ាងសកម្ម នៃរបរចម្លាក់ថ្មកែវ នៅខេត្តពោធិ៍សាត់
- 2018-07-08 07:21:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥សន្លឹក បង្ហាញពីសកម្មភាពយ៉ាងសកម្ម នៃរបរចម្លាក់ថ្មកែវ នៅខេត្តពោធិ៍សាត់
ចន្លោះមិនឃើញ
មិត្តអ្នកអានភាគច្រើនធ្លាប់ដឹងហើយថា ថ្មកែវ មានប្រភពមកពីភ្នំតាសៃ ភ្នំយ៉ន និង ភ្នំស្ពង់ ស្ថិតក្នុងជួរភ្នំក្រវាញក្នុងខេត្តពោធិ៍សាត់ ដែលនៅក្នុងប្រទេសកម្ពុជា មានតែតំបន់នេះទេ មានថ្មកែវស្អាតជាងគេ ហើយក៏ជាកន្លែងផលិតច្រើនជាងគេផងដែរ។ ដូច្នេះ ថ្ងៃនេះក្រុមការងារផ្លូវទៅស្រុក សូមបង្ហាញសិប្បកម្មចម្លាក់ថ្មកែវមួយកន្លែង ដែលទទួលការពេញនិយម ដូចខាងក្រោម។
១. លោកម៉ៃ ភុន អាយុ ៣៣ឆ្នាំ ម្ចាស់សិប្បកម្មចម្លាក់ថ្មកែវនៅ ភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។ លោកចាប់ប្រឡូកក្នុងសិល្បៈចម្លាក់ថ្មកែវចាប់ពីឆ្នាំ២០០៥មក។ លោកចាប់ផ្ដើមអាជីពពីកម្មករស៊ីឈ្នួលអារថ្មកែវ ធ្វើកូនជាងចម្លាក់ធ្វើជាមេជាងចម្លាក់ និងចុងក្រោយចេញមកបើកសិប្បកម្មចម្លាក់ថ្មកែវដោយខ្លួនឯង។
២. ដូចជាការសាងសង់សំណង់ធំៗនៅកន្លែងផ្សេងៗក្នុងប្រទេសខ្មែរដែរ មុនពេលចាប់ផ្ដើមគម្រោងធំៗ លោក លោក ម៉ៃ ភុន តែរៀបចំសែនព្រះពិស្ណុការ និងបួងសួងសុំឱ្យការឆ្លាក់របស់លោកបានល្អស្អាត និងសុខសប្បាយ។ នៅក្នុងរូបនេះ លោក ម៉ៃ ភុន កំពុងបួងសួងសូមឱ្យព្រះពិស្ណុការចូលតម្រែតម្រង់ សូមឱ្យលោកមានទឹកដៃល្អ។
៣. កូនជាង លោក ម៉ៃ ភុន ម្នាក់ កំពុងឆ្លាក់ព្រះពុទ្ធបដិមាពីថ្មកែវ នៅក្នុងរោងជាង។ សិប្បកម្មចម្លាក់ថ្មកែវរបស់លោក ម៉ៃ ភុន មានទទួលផលិតរូបបដិមាពីថ្មកែវ និង ថ្មភក់ គ្រប់ប្រភេទ និង គ្រប់ទំហំតាមតម្រូវការរបស់អតិថិជន និង ដើម្បីដាក់លក់ ក្នុងហាងរបស់លោកផងដែរ។
៤. ជាងភុន និងកូនជាងកំពុងស្ទូចព្រះពុទ្ធបដិមាដាក់ឡាន ដឹកឱ្យអតិថិជន។ ក្រោយពីការឆ្លាក់ និងលាបលនថ្នាំរលោងលើបដិមារួចហើយ ជាងភុន តែងរៀបចាំដឹកជញ្ជូនបដិមាទាំងនោះឱ្យអតិថិជន។ អតិថិជនរបស់លោកមាននៅស្ទើរគ្រប់កន្លែងក្នុងប្រទេសខ្មែរ និង អាណិកជនខ្មែរនៅឯបរទេស។
៥. ការបង្កើតសិប្បកម្មរបស់ ជាងភុន បានរួមចំណែកកាត់បន្ថយការធ្វើចំណាកស្រុករបស់យុវជនក្នុងភូមិ ជួយលើកស្ទួយជីវភាពគ្រួសារ និង បានបន្តមរតកសិល្បៈចម្លាក់ពីមួយជំនាន់ទៅមួយជំនាន់ផងដែរ។ នៅក្នុងរូបនេះ លោក ម៉ៃ ភុន និងកូនជាងកំពុងថតរួបរួមគ្នាលេងកម្សាន្ត បន្ទាប់ពីសម្រាកពីការងារ៕