Tesla កំពុង​បញ្ជូន​នាវាមុជ​ទឹក​ខ្នាត​តូច​ទៅ​ថៃ ដើម្បី​​ជួយ​ដល់ការសង្រ្គោះក្មេង​ៗពី​ក្នុង​ល្អាង

  • 2018-07-09 02:36:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Tesla លោក Elon Musk បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម​Twitterរបស់​លោក​ថា «នាវា​មុជ​ទឹក​ទំហំ​តូច​» ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​ថៃ និង​អាច​ទៅ​ដល់​ក្នុង​រយៈ​ពេល​១៧​ម៉ោង​ខាង​មុខ។

លោក Elon Musk ថ្លែង​នាពេល​កន្លង​មក។​​ រូបភាព៖ Reuters
លោក បាន​បន្ត​ទៀត​ថា «ក្រោយ​ទទួល​បាន​ឆ្លើយ​តប​ពី​រដ្ឋាភិបាល​ថៃ ក្រុម​វិស្វករ​ បាន​សម្រេច​ចិត្ត​បង្កើត​នាវា​មុជទឹក​ទំហំ​តូច ដែល​ផលិត​ដោយ​ប្រើ​ផ្នែក​ខ្លះ​នៃ​គ្រាប់​រ៉ុកកែត​ Falcon 9»។ លោក​បន្ត «​នាវា​មុជ​ទឹក​ដែល​មាន​សមត្ថភាព​ផ្ទុក​មនុស្ស​បាន​ដល់​ទៅ​២​នាក់នេះ គឺ​តូច​ល្មម​ អាច​ឆ្លង​កាត់​ប្រហោង​តូច​ៗ​នៅ​ក្នុង​រូង​ភ្នំ​បាន​យ៉ាង​ងាយ។ ​នាវា​នេះ​ដែរ បាន​បំពាក់​ជាមួយ​នឹង​បំពង់​អុកស៊ីសែន និង​មានក្បាល​រាង​ស៊ីឡាំង​ ដែល​អាច​ការពារ​ពី​ការ​ប៉ះ​ទង្គិច​ជាមួយ​នឹង​ផ្ទាំង​ថ្ម។»

គួរ​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​លោក Elon គឺ​ធ្វើ​ឡើង​ ក្រោយ​ពី​មន្ត្រី​ថៃ និង​អាមេរិក បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ថា ក្មេង​ប្រុស​៤ នាក់​ ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​ពី​រូង​ភ្នំ និង​៨ នាក់​ផ្សេង​ទៀត​កំពុង​រង់​ចាំ​ការ​ជួយ​សង្គ្រោះ​ជាបន្តបន្ទាប់៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ CNN ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;