ក្មេង​៤នាក់​ទៀត​ហើយ ត្រូវបាន​យកចេញ​ពី​ល្អាង​ថាមហ្លួង នៅ​ថ្ងៃនេះ

  • 2018-07-09 13:41:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃ​ទី៩កក្កដា​នេះ ក្រុមអ្នក​ជំនាញ​មុជទឹក​បរទេស និង​កងទ័ព​ជើងទឹក​ថៃ បាន​ជួយ​សង្គ្រោះ​នាំយក​ក្មេង​ចំនួន​៤នាក់​ទៀត​ ចេញពី​ល្អាងភ្នំ​ថាមហ្លួង​ ក្នុង​ខេត្ត​ឈៀងរ៉ៃ ប្រទេស​ថៃ។ ​ប្រតិបត្តិការ​សង្គ្រោះ ត្រូវបាន​បញ្ចប់​ហើយ​សម្រាប់​ថ្ងៃនេះ ហើយ​គ្រោង​នឹង​​បន្ត​នៅ​ថ្ងៃស្អែក​ទៀត។

ក្រុមសង្គ្រោះ កំពុងទៅជួយយកក្មេងៗចេញពីល្អាងភ្នំថាមហ្លួង
ក្មេង​ទាំង​៤នាក់ បាន​ពាក់​ម៉ាស​អុកស៊ីសែន និង​ស្លៀកពាក់​ឈុត​មុជទឹក ​ក្នុង​ពេល​ដែល​កំពុង​ត្រូវបាន​នាំយក​ចេញ​ពីល្អាង​ថាមហ្លួង ហើយ​ក៏​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដែលនៅ​ក្បែរ​នោះ​ភ្លាមៗ​ផងដែរ។ ក្មេង​១នាក់ ត្រូវបាន​យកចេញ​មកក្រៅ​នៅ​ម៉ោង ៥​ល្ងាច បន្ទាប់​មក ២នាក់​ទៀត​នៅម៉ោង ៦​ល្ងាច និង​១នាក់​ចុងក្រោយ​នៅម៉ោង ៧​យប់។

សូម​ជម្រាប​ថា គិតទាំង​ម្សិលមិញ និង​ថ្ងៃនេះ ក្រុម​សង្គ្រោះ បាន​យក​ក្មេងៗ ចេញពី​ល្អាង​នោះ ចំនួន ៨នាក់​ហើយ។ ចំណែក​ក្មេង​៤​នាក់ និងគ្រូ​បង្វឹក​១នាក់​ទៀត កំពុង​ជាប់ក្នុង​ល្អាង​នោះ​នៅឡើយ ដោយ​រង់ចាំ​ការ​សង្គ្រោះ​បន្ទាប់ ប៉ុន្តែ​ពួកគេ​ត្រូវបាន​អះអាង​ថា គឺ​នៅ​មាន​សុខភាព​ល្អ៕

ប្រភព៖ CNN | telegraph ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;