ថៃ នឹង​ប្រែក្លាយ​ល្អាងភ្នំ​ថាមហ្លូង ទៅ​ជា​សារមន្ទីរ

  • 2018-07-11 23:22:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ល្អាង​ភ្នំ​ថាមហ្លូង ដែល​ក្មេង​១២នាក់ និង​គ្រូ​បង្វឹក​បាល់ទាត់​ម្នាក់​ ជាប់​នៅ​ខាង​ក្នុង​ជាង ២​សប្ដាហ៍ នឹង​ត្រូវ​គេ​ប្រែក្លាយ​ជា​សារមន្ទីរ ដើម្បី​បង្ហាញ​ពី​ការ​ជួយ​សង្គ្រោះ​។ នេះ​ជា​ការ​បង្ហើប​របស់​លោក Narongsak Osottanakorn អភិបាល​ខេត្ត​ឈៀងរ៉ៃ និង​ជា​ប្រធាន​ប្រតិបត្តិការ​ជួយ​សង្គ្រោះ កាលពី​ថ្ងៃ​ទី១១ ខែ​កក្កដា ឆ្នាំ​២០១៨។

«ទីនោះ​នឹង​ក្លាយជា​តំបន់​ដ៏​ទាក់ទាញ​មួយ​របស់​ប្រទេស​ថៃ»។ នេះ​បើ​តាម​សម្ដី​របស់​លោក​អភិបាល​។

ក្រុមជួយសង្គ្រោះនៅមុខល្អាងភ្នំ ថាមហ្លូង ដើម្បីជួយក្មេង១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់ នាពេលកន្លងទៅ (រូបថត៖ Reuters)
មន្ត្រី​ថៃ​បាន​ឲ្យដឹង​ថា ប្រតិបត្តិការ​ជួយ​សង្គ្រោះ​មនុស្ស​ទាំង​១៣នាក់ បាន​ឲ្យ​គេ​ស្គាល់​យ៉ាង​ច្បាស់​ពី​ផែនទី​នៃ​ល្អាង​ភ្នំ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ជា​តំបន់​ទេសចរណ៍​។

លោក Chongklai Worapongsathorn អគ្គនាយករង​នៃ​នាយកដ្ឋាន​អភិរក្ស​ឧទ្យាន​ជាតិ ជីវិត​សត្វព្រៃ និង​រុក្ខជាតិ បាន​មាន​ប្រសាសន៍​ថា ល្អាងភ្នំ​ថាមល្លូង នឹង​ត្រូវ​បិទ​ចាប់​ពី​ថ្ងៃ​ទី១២ ខែ​កក្កដា​ ឆ្នាំ​២០១៨។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា ពេលណា​ទើប​ល្អាង​ភ្នំ​នេះ​ត្រូវ​បើក​ឲ្យ​ដំណើរការ​វិញ​នោះ​ទេ​។

សូម​បញ្ជាក់​ថា ក្មេង​១២នាក់ និង​គ្រូ​បង្វឹក​បាល់​ទាត់​ម្នាក់ ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ចន្ទ សប្ដាហ៍​មុន ៩ថ្ងៃ​ក្រោយ​បាត់​ខ្លួន។ ក្នុង​បេសកកម្ម​ជួយ​សង្គ្រោះ បណ្ដាល​ឲ្យ​សមាជិក​ជួយ​សង្គ្រោះ​ម្នាក់​ស្លាប់ កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន។ ការ​ជួយ​សង្គ្រោះ​នេះ ទទួល​បាន​ជោគជ័យ និង​បញ្ចប់​កាលពី​ថ្ងៃ​អង្គារ ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៨​៕

អត្ថបទទាក់ទង ទីបំផុត ក្មេងៗ​ទាំង ១៣នាក់​ ត្រូវ​បាន​រំដោះ​ចេញ​ពី​ល្អាង​ហើយ!

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;