អ៊ីស្រាអែល​បាញ់​មីស៊ីល​ជាច្រើន​គ្រាប់​ទៅ​លើ​មូលដ្ឋាន​យោធា​ស៊ីរី

  • 2018-07-12 07:53:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ៊ីស្រាអែល​កាលពី​យប់​ថ្ងៃ​ទី១១ ខែ​កក្កដា ២០១៨ ម្សិលមិញ បាន​ប្រើ​យន្តហោះ​ចម្បាំង​បាញ់​មីស៊ីល​ជាច្រើន​គ្រាប់ វាយ​ប្រហារ​ទៅ​លើ​មូលដ្ឋាន​យោធា​ស៊ីរី ខេត្ត Quneitra Governorate របស់​ស៊ីរី។ កងទ័ព​អាកាស​អ៊ីស្រាអែល​បញ្ជាក់​ថា ការ​វាយ​ប្រហារ​នេះ គឺ​ជា​ការ​សងសឹក​នឹង​យន្តហោះ​ដ្រូន​មួយ​ដែល​បាន​ហោះ​ចូល​មក​ក្នុង​ទឹកដី​អ៊ីស្រាអែល។

រូបភាព៖ Reuters

តាមរយៈ​វីដេអូ​ដែល​បង្ហោះ​លើ Twitter កងទ័ព​អាកាស​អ៊ីស្រាអែល​បាន​រៀបរាប់​ថា "កងទ័ព​អាកាស​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​មូលដ្ឋាន​យោធា ៣​ទីតាំង​ក្នុង​ប្រទេស​ស៊ីរី ឆ្លើយតប​នឹង​យន្តហោះ​ដ្រូន​របស់​ស៊ីរី​ចូល​មក​អ៊ីស្រាអែល ដែល​ត្រូវ​បាន​បាញ់​ស្ទាក់​ដោយ​កងទ័ព​អ៊ីស្រាអែល... កងទ័ព​អាកាស​អ៊ីស្រាអែល​នឹង​បន្ដ​ប្រតិបត្តិការ​ដោយ​ឆន្ទៈ និង​គ្មាន​ងាករេ ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​ណាមួយ ដែល​ធ្វើ​ឲ្យ​ឈឺ​ចាប់​ដល់​ជន​ស៊ីវិល​អ៊ីស្រាអែល និង​រំលោភ​អធិបតេយ្យភាព​អ៊ីស្រាអែល"៕

វីដេអូមីស៊ីល​របស់​អ៊ីស្រាអែល​បាញ់​ទៅ​លើ​មូលដ្ឋាន​យោធា​ស៊ីរី


ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា