រថយន្ត​លោកពូទីន ត្រូវបានបញ្ជូនទៅកាន់ហ្វាំងឡង់ ​មុនជំនួបកំពូល​ជាមួយ​លោក ត្រាំ

  • 2018-07-13 04:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត​ Limousine ​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ត្រូវ​បាន​បញ្ជូនទៅ​កាន់​ប្រទេស​ហ្វាំងឡង់ នៅ​មុន​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​រុស្ស៊ី និង​សមភាគី​អាមេរិក លោក ដូណាល់ត្រាំ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង នា​ថ្ងៃ​ទី ១៦ ​កក្កដា ឆ្នាំ២០១៨​ខាង​មុខ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ហ្វាំងឡង់ ​Ilta-Sanomat កាល​ពី​ថ្ងៃ​ទី ១២ ​កក្កដា​ ឆ្នាំ​២០១៨​ម្សិលមិញ។

រថយន្ត Limousine របស់​លោក​ប្រធានាធិបតីរុស្ស៊ី ពូទីន
រថយន្ត​ Limousine​ នេះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​ហ្វាំងឡង់ ​តាម​រយៈ​យន្តហោះ II-76 មួយ​គ្រឿង។ រូប​ភាព​របស់​រថយន្ត​នេះ ត្រូវ​គេ​ថត​បាន​ នៅ​ក្បែរ​អាកាសយានដ្ឋាន Helsinki ក្នុង​ទីក្រុង Helsinki  ប្រទេស​ហ្វាំងឡង់។

គួរ​បញ្ជាក់​ថា រថយន្ត Limousine នេះ គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ផលិត​រថយន្ត​ក្នុង​ស្រុក ​សម្រាប់​ក្រុម​មន្ត្រី​ជាន់ខ្ពស់​រុស្ស៊ី ដែល​ត្រូវ​បាន​ចាប់​ផ្ដើម ​តាំង​ពី​ឆ្នាំ២០១៣មក​ម្ល៉េះ​ ជាមួយ​កញ្ចប់​ថវិកា​រដ្ឋជាង១៩៧ លាន​ដុល្លារ​។

លោក​ពូទីន ធ្លាប់​ជិះ​រថយន្ត​នេះ​ជាលើកដំបូង អំឡុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ កាល​ពី​ថ្ងៃ​ទី ០៧ ឧសភា ឆ្នាំ២០១៨​កន្លងទៅ

លោក​ពូទីន បានជិះ​រថយន្ត​នេះ​ជាលើកដំបូង អំឡុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ កាល​ពី​ថ្ងៃ​ទី ០៧ ឧសភា ឆ្នាំ២០១៨​កន្លងទៅ។ ចាប់​តាំង​ពី​ពេល​នោះ​មក ប្រមុខ​រដ្ឋ​រូប​នេះ ចាប់​ផ្ដើម​ប្រើ​ប្រាស់​រថយន្ត​ប្រភេទ​នេះ ដើម្បី​ធ្វើ​ចរាចរណ៍​ទៅ​មក នៅ​ក្នុង​ទីក្រុង​មូស្កូ៕

អត្ថបទទាក់ទង៖

ប្រភព៖ TASS ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;