ប៉ូលិស​រុស្ស៊ី​ចាប់​ខ្លួន​មនុស្ស ៤​នាក់​រត់​ចូល​ទីលាន​កំពុង​ប្រកួត World Cup កាលពី​យប់​មិញ

  • 2018-07-16 00:02:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ូលិស​រុស្ស៊ី​បាន​ចាប់​ខ្លួន​មនុស្ស ៤​នាក់ ដែល​បាន​រត់​ចូល​កីឡដ្ឋាន Luzhniki អំឡុង​ការ​ប្រកួត World Cup វគ្គ​ផ្ដាច់ព្រាត់​រវាង​ក្រុម​បារាំង និង​ក្រូអាត កាលពី​យប់មិញ។ ជន​សង្ស័យ​ទាំង ៤​នាក់នោះ គឺ​ជា​សមាជិក​ក្រុម Pussy Riot ដែល​ជា​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​រុស្ស៊ី។

សមាជិក​ក្រុម Pussy Riot រត់​ចូល​ទីលាន​ប្រកួត​រវាងបារាំង និង​ក្រូអាត
ពេល​នោះ ប៉ូលិស​រុស្ស៊ី​បាន​កំពុង​ស៊ើប​អង្កេត​លើ​មនុស្ស​ទាំង ៤​នាក់​នោះ លើ​ករណី​រំលោភ​ច្បាប់​ចូលរួម​ព្រឹត្តិការណ៍​កីឡា និង​ប្រើឯកសណ្ឋាន​ប៉ូលិស​ដោយ​ខុស​ច្បាប់។

មនុស្ស ៣​នាក់​ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង ៤​នាក់ ធ្លាប់​ជាប់​ពន្ធនាគារ កាលពី​ឆ្នាំ​២០១២ សម្រាប់​ការ​ប្រមូល​ផ្ដុំ​តវ៉ា​មួយ​ប្រឆាំង​នឹង​លោក ពូទីន ប្រធានាធិបតី​រុស្ស៊ី អំឡុង​លោក​ទៅ​វិហារ​មួយ​កន្លែង៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;